samsung-banner
adverise with khmeread

ម៉ូ​​តូ​បើក​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ស្លាប់​ម្នាក់​របួស​២​នាក់​នៅ​ចុងកាល់​

Unnamed %283%29

    ឧ​ត្ត​រ​មានជ័យ ៖ មាន​កណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ទ្បើង​វាង​គោយន្ត​កន្ត្រៃ និង​ម៉ូតូ បើកបរ​លក្ខណៈ​ផ្ទុយ​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥ ​និង​៣០​នាទី​ព្រលប់​នៅ​ចំណុច​ភូមិ​គោក​ត្រាង ឃុំ​ជើងទៀន ស្រុក​ចុងកាល់ លើផ្លូវ​ក្រួស​ក្រហម ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​២០១៦ ពាក់​ស្លាក​លេខ 1Q-3224 បន្ទាយមានជ័យ បើកបរ​ដោយ​១-​ឈ្មោះ យើ​ម ​កែវ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ នៅ​ភូមិ​តា​គង់ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ មុខរបរ​ធ្វើស្រែ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ​(​ពាក់មួក​សុវត្ថិភាព​), ២-​អ្នករួមដំណើ​ឈ្មោះ ដឿ​ត មេ​ង ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ជាមួយគ្នា​មុខរបរ​ធ្វើស្រែ​របួសធ្ងន់​ (​មិន​ពាក់មួក​)​ និង​៣-​អ្នក​រួម​ដំ​ដើរ​ឈ្មោះ ហូ​ន បូ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​រស់នៅ​ភូមិ​ជាមួយគ្នា​របួសធ្ងន់​ (​មិន​ពាក់មួក​)។ ​ចំណែក​អ្នកបើក​គោយន្ត​កន្ត្រៃ​បាន​រត់​គេចខ្លួនបាត់​។​

    បន្ទាប់មក​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ធ្វើ​អន្តរាគមន៍​តាម​ជំនាញ​ទាំងយប់ ហើយ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់