samsung-banner
adverise with khmeread

ឆ្លងចរន្តភ្លើងឆេះរថយន្ត ប៉ាហ្សេរ៉ូ ម៉ដ្ឋសល់តែគ្រោងដែក

Unnamed

    ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ប៉ា​ហ្សេ​រ៉ូ បាន​ឆ្លង​ចរន្ត​ភ្លើង​បណ្តាលឱ្យ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​ឡើង​សន្ធោសន្ធៅ ពន្លត់​មិនទាន់​ឆេះ​ម៉ត់​សល់​គ្រោង​ដែក តែ​គ្មាន​អ្នករងរបួស​។​

    ហេតុការណ៍​នេះ បង្កឱ្យមាន​កាល​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង មុខ​រោងចក្រ​ដំឡើង​ម៉ូតូ​ហុងដា​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា រថយន្ត​សល់​តែ​ឆ្អឹង ម៉ាក ប៉ា​ហ្សេ​រ៉ូ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-7253 បើកបរ​ដោយ​ជនជាតិ​ចិន ក្រោយ​កើតហេតុ​គេចខ្លួន​ទៅ​បាត់។​

    តាម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា រថយន្ត​ខាងលើ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​លិចទៅ​កើត។​ ខណៈដែល​កំពុងតែ​បើក​បរ រថយន្ត​បាន​ឆ្លង​ប្រព័ន្ធ​ភ្លើង​ធ្វើឱ្យ​ឆាបឆេះ រថយន្ត​យ៉ាង​សន្ធោសន្ធៅ។​

    ភ្លាមៗ​ម្ចាស់​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់ បង្ក​ឱ្យ​ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​ពន្លត់​មក​អន្តរាគមន៍ តែ​ទោះជា​យ៉ាងណា ក៏​ជួយ​មិនបាន ព្រោះ​ទំរាំ​រថយន្ត​ពន្លត់ភ្លើង​មកដល់​គឺ​រថយន្ត​រងគ្រោះ​បាន​ឆេះ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។​

    បច្ចុប្បន្ន​រថយន្ត​ខាងលើ ទុក​នៅ​កន្លែងកើតហេតុ​រង់ចាំ​ម្ចាស់​ហៅ​អេតចាយ​មក​កាប់សាច់​លក់​តែ​ប៉ុ​ណ្តោះ​៕

adverise with khmeread

មតិយោបល់