adverise with khmeread 420971e61950224ee47a9371d790cc30

អាកាសធាតុ​ត្រជាក់​មិន​ធ្លាប់មាន​រយៈពេល ៣០ ឆ្នាំ​មកនេះ​វាយប្រហារ​ប្រទេស​ចិន​

​    ​រដ្ឋាភិបាល​និង​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សាលារៀន​ជាច្រើន​ត្រូវបាន​ផ្អាក និង បុគ្គលិក​សង្គ្រោះ​ត្រូវបាន​ដាក់ឱ្យ​ប្រុង​ជើងការ​នៅក្នុង​ប្រទេស​ចិន ខណៈដែល​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​អាកាសធាតុ​ត្រជាក់​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ ក្នុងនោះ​មាន​ទាំង​អាកាសធាតុ​ត្រជាក់​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣០ នៅតាម​កន្លែង​មួយចំនួន​ផងដែរ​។ 

​    ​នៅ​ម៉ោង ១ រសៀល​ថ្ងៃ​ព្រហស្បតិ៍ សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ដល់​ដក ២៨ អង្សា​រួចទៅហើយ​នៅ​ទីក្រុង Yakeshi ក្នុង​តំបន់ nner Mongolia ខណៈ​ទីក្រុង Harbin នៃ​ខេត្ត Heilongjiang នៅ​ភាគ​ឦសាន​អាកាសធាតុ​បាន​ធ្លាក់ចុះ​ដល់​ដក ១៩ អង្សា និង​ទីក្រុង​ឆាង​ឈុន (Changchun) នៅ​ខេត្ត​ជិតខាង ជី​លីន (Jilin) ដក ១៧ អង្សា​។ 

​     មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​ព្យាករណ៍​ថា សីតុណ្ហភាព​នឹង​ធ្លាក់​ដល់ ១០ អង្សា​នៅ​សឹង​ទូទាំងប្រទេស​នៅ​រយៈពេល ៤ ថ្ងៃ​បន្ទាប់​ទៀត​។ 

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ក្រោម​សូន្យ​នៅ ៩០% នៃ​ប្រទេស​ប្រជាជន​ច្រើន​បំផុត​របស់​ពិភពលោក​មួយ​នេះ​៕ 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់