ស្រវឹង​ជាន់​ហ្គែ​រ​ខ្លាំងពេក​ហោះ បុក​រះ​ម៉ូតូ​ចត​ស្ងៀម ​១​ គ្រឿង​ស្លាប់​សន្តិសុខ​យាម​ហាង​ម្នាក់​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ដេក​លង់លក់​នៅក្នុង​រថ​យន្ត​របស់ខ្លួន​ទាំង​បញ្ឆេះ​ម៉ាស៊ីន​ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដាស់​ឱ្យ​ភ្ញាក់ ងើប​មក​ជាន់​ហ្គែ​រ​ខ្លាំង​ជ្រុល​ចង្កូត​ឡើង​ខឿន​បុក​រះ​ម៉ូតូ​ចត​ស្ងៀម​នៅមុខ​ហាង​សាច់​អាំង​ពន្លឺ​ពេជ្រ ខូចខាត ​១ ​គ្រឿង​រួច​ជ្រុល​ទៅបុក​សន្តិសុខ​ ២​ នាក់​ស្លាប់​ម្នាក់ ​រងរបួស​ធ្ងន់​​ម្នាក់។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​៨ មករា ២០១៦​នៅតាម​បណ្តោយ​ផ្លូវ​១០៨៦ មុខ​ភោជនីយដ្ឋាន ឆៀ​ល ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    សាក្សី​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​បុរស​ជនជាតិ​ចិន​ខាងលើ​ស្រវឹង​ដេក​នៅក្នុង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៤៧០ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-8535 ចត​ក្នុងទិសដៅ​ពី​លិចទៅ​កើត។​

    ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ​ទៅ​គោះ​រថយន្ត​ឱ្យ​ភ្ញាក់ លុះ​ដល់ពេល​ភ្ញាក់​ស្រាប់តែ​បុរស​ជនជាតិ​ចិន ងើប​មក​ជាន់​ហ្គែ​រ​រថយន្ត​បន្ថែម​ល្បឿន ទៅមុខ​ជ្រុល​បុក​ម៉ូតូ​របស់​ភ្ញៀវ​នៅ​ហាង​ដាច់​អាំង​ពន្លឺ​ពេជ្រ ១​គ្រឿង​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ទៅបុក​សន្តិសុខ​ភោជនីយដ្ឋាន ឆៀ​ល ២​ នាក់​បណ្តាលឱ្យ​ម្នាក់​បាក់ជើង និង​ម្នាក់ទៀត​ធ្លាយ​ពោះវៀន​ស្លាប់ និង​ជ្រុល​ទៅបុក​រថយន្ត​កាមរី​ហើម មួយគ្រឿង​ទៀត​ទើប​បណ្តាលឱ្យ​រថយន្ត​បង្ក​ឡិច​ស៊ី​៤៧០​ក្រឡាប់ សន្លប់​អ្នកបើក​ជនជាតិ​ចិន​ស​ន្ល​ប់​នៅក្នុង​រថយន្ត ទើបត្រូវ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នាំគ្នា វាយ​កញ្ចក់​ដើម្បី​យក​អ្នកបើកបរ​ចេញមកក្រៅ។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​សន្តិសុខ​ក៏ដូចជា​អ្នកបើករថយន្ត​បង្ក​ជនជាតិ​ចិន បាន​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក​និង​សម្ភារៈ​ខូចខាត​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

Unnamed %281%29
adverise with khmeread
Loading ad ...