អាមេរិក​ដឹក​គ្រឿង​សព្វាវុធ​យ៉ាង​គគ្រឹកគគ្រេង​មកដល់​អាល្លឺម៉ង់​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​រុស្ស៊ី​

    ​នាវា​រាប់សិប​គ្រឿង​ចាប់ផ្តើម​ដាក់ចុះ​នូវ​រថក្រោះ រថពាសដែក​បាញ់​ដោយ​ស្វ័យប្រវត្តិ និង គ្រឿង​សព្វាវុធ​ចម្បាំង​ច្រើន​ប្រភេទ​ទៀត​កាលពី​ថ្ងៃ​សុក្រ​ទី​៦​មករា​សប្តាហ៍​មុន​នៅ​កំពង់ផែ​ទីក្រុង Bremerhaven ស្ថិតនៅ​ភាគខាងត្បូង​អាល្លឺម៉ង់ ដើម្បី​ដឹក​បន្តទៅ​អឺរ៉ុប​ខាងកើត​ដើម្បី​ជំរុញ​ដល់​ការទប់ស្កាត់​របស់​អង្គការ​ណា​តូ​ប្រឆាំងនឹង​ការឈ្លានពាន ដែល​អាច​កើតឡើង​ពី​សំណាក់​ប្រទេស​រុស្ស៊ី​។ 

​    ​កងទ័ព​ចំនួន ៣.៥០០ នាក់ មកពី​កងពលធំ​ថ្មើរជើង​ទី​៤ ក្នុង​បន្ទាយ Fort Carson របស់​ក្រុង Colorado នឹង​ចួ​ល​រួមជាមួយ​សព្វាវុធ​ទាំងអស់នេះ ដែល​រួមមាន​រថក្រោះ ៨៧ គ្រឿង និង​រថពាសដែក Bradley ១៤៤ គ្រឿង នៅ​ពីរ​សប្តាហ៍​ទៀត​។ 

​    ​ការបញ្ជូន​សម្ភារៈ​យោធា​នេះ​កត់សម្គាល់​ពី​ការចាប់ផ្តើម​ដំណាក់កាល​ថ្មី​នៃ​ប្រតិបត្តិការ "​ដំណោះស្រាយ​អា​ត្ល​ង់​ទិ​ក​" ដែល​នឹង​ឃើញ​វត្តមាន​ជា​បន្ត​នៃ​ក្រុម​ប្រយុទ្ធ​របស់​កងពលតូចរ​ថ​ពាស​ដែក​អាមេរិក​ក្នុង​តំបន់​អឺរ៉ុប​ឆ្លាស់​វេន​គ្នា​វិលជុំ​រាល់ ៩ ខែម្តង​។​

​    ​បេសកកម្ម​នេះ​គឺ​ដើម្បី​ជួយ​ដល់​សម្រាល​ការព្រួយបារម្ភ​ពី​ប្រទេស​អេ​ស្តូ​នី ឡេ​តូ​នី លី​ទុយ​អា​នី ប៉ូឡូញ និង​សម្ព័ន្ធមិត្ត​ណា​តូ​ផ្សេងទៀត​ជុំវិញ​ប្រទេស​រុស្ស៊ី​ដែល​កាន់តែ​បង្កើន​វោហា​សាស្ត្រ​សង្គ្រាម​និង​មិនអាច​ប៉ាន់​ស្មានដឹង​។ 

​    ​កងកម្លាំង​ថ្មី​នេះ​នឹង​ជួបជុំគ្នា​ដំបូង​គេ​នៅ​ប៉ូឡូញ បន្ទាប់មក​នឹង​ចេញទៅ​គាំទ្រ​ប្រទេស​ទាំង ៧ មកពី​អេ​ស្តូ​នី រហូតដល់​ប៊ុលហ្គារី​។ រីឯ​អង្គភាព​ទីបញ្ជាការ​កណ្តាល​នឹង​ឈរជើង​ក្នុងប្រទេស​អាល្លឺម៉ង់​៕

ប្រភព៖ News និង Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត