តូចចិត្ត​ប្រពន្ធ​រត់ចោល​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​

    កោះកុង ៖ បុរស​ម្នាក់​ដែល​ញៀ​ល​សុរា​ជាប្រចាំ បាន​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃទី​៧ ​មករា ​២០១៧​កន្លងទៅនេះ  នៅ​ចម្ការ​ក្នុងភូមិ​ចំលង​គោ ឃុំ​ថ្ម​ស ស្រុក​ថ្មបាំង ខេត្តកោះកុង ​តូចចិត្ត​ប្រពន្ធ​រត់ចោល។​

    ប៉ូលិស​និយាយថា បុរស​គិត​ខ្លី​នោះ​ឈ្មោះ ព្រាប វេត ភេទ ប្រុស អាយុ ៥៥ ឆ្នាំ បាន​ផឹក​ថ្នាំពុល​សំលាប់ខ្លួន ដោយ​មូលហេតុ តូច​ចិត្តនឹង​ប្រពន្ធ​រត់ចោល។​

    តាម​ការបញ្ជាក់​របស់​ប្រពន្ធ​សព​រងគ្រោះ បាន​និយាយថា​ប្តី​គាត់​របស់​ជា​មនុស្ស​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ។​

    ករណី​ខាងលើនេះ កម្លាំង​ប៉ូលិស​ជំនាញ​បាន​ចុះទៅពិនិត្យ​ស្រាវជ្រាវ និង ធ្វើ​កោសល្យវិច្ឆ័យ​មានការ​ចូលរួម​ពី​គ្រូពេទ្យ និង​លោក​មេភូមិ​-​មេឃុំ និង​ធ្វើការ​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Untitled 1 adverise with khmeread

មតិយោបល់