វ៉ៃខ្នោះ​បុរស​ ២ ​នាក់​ជាមួយ​ថ្នាំញៀន​ ៦​ កញ្ចប់​ធំ​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​មណ្ឌលសីមា បង្ក្រាបបាន​ករណី​ជួញដូរ និង​រក្សាទុក​គ្រឿង​ញៀន ១ ករណី ឃាត់ខ្លួន ២ នាក់ កាលពី​យប់​ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៧​នៅ​ចំណុច​ស្រុក​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ ស្រ៊ី​ម គង់ អាយុ៣៥​ឆ្នាំ និង​២. ឈ្មោះ ​សន សុខ​ធា អាយុ៣៧​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ដកហូត​បាន​គ្រឿងញៀន ICE ៦ ​កញ្ចប់​ធំ។​

    បច្ចុប្បន្ន ប៉ូលិស​ជំនាញ​កំពុង​សាកសួរ​បំភ្លឺ ដើម្បី​ឈានទៅ​បង្ក្រាប ករណី​ជួញ​ដូរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត៕

15943422 1246323342121205 536074747 o adverise with khmeread

មតិយោបល់