samsung-banner
adverise with khmeread

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ ​៣​ នាក់ ជាមួយ​ថ្នាំញៀន​ ៣ ​កញ្ចប់​

Untitled 1

    ប៉ៃលិន ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សាលា​ក្រៅ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ស្ថិតនៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅវេលា​ម៉ោង​០៩ និង​២០​នាទី ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧។​

    មន្ត្រី​អាវុធហត្ថ​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន៖ ១.ឈ្មោះ សឿ​ម សាមី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ២.​ឈ្មោះ ដា​ញ់ វណ្ណា​រិត ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាង​ថតរូប​ និង​៣.ឈ្មោះ សរ មករា ភេទ​ទី​៣ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មុខរបរ​បើក​សំអាងការ​អ្នក​ទាំង​០៣​នាក់ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

    មន្ត្រី​ដដែល បាន​បន្តថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះដែរ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ចាប់យក​វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់​, ២. ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​០១​គ្រាប់​​ និង​៣. ប្រាក់​ចំនួន ២៤.៥០០ រៀល​។​

    បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់