លោក Jose Mourinho: Memphis Depay អាចបន្តអនាគតជាមួយ Man Utd

          គ្រូបង្វឹក​ក្រុម Man Utd លោក Jose Morinho ជឿថា កីឡាករ Memphis Depay អាចនៅបន្តអនាគត​ជាមួយ​នឹង​ក្លឹប​​ Man Utd តទៅទៀត ទោះជា​មាន​ការប៉ាន់ប្រមាណអំពី​ការ​ចាកចេញពី​ពហុកីឡាដ្ឋាន Old Trafford ក៏ដោយ​​។

          Depay បានផ្ទេរពី​ក្លឹប PSV Eindhoven មក​កាន់​ពហុកីឡាដ្ឋាន Old Trafford កាលពី​​រដូវ​ក្តៅ​ឆ្នាំ​២០១៥​ ប៉ុន្តែកីឡាកររូបនេះ​មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បង្ហាញសមត្ថ​ភាពទេ។ កីឡាករ​សញ្ជាតិ​ហូឡង់​រូបនេះ​បាន​បង្ហាញមុខ​នៅ​ក្របខណ្ឌ​ PL ​តែ​បួន​លើក​ប៉ុណ្ណោះក្នុងរដូវកាល​ទី​២​របស់​ខ្លួន​នៅ​ជាមួយ​ក្លឹប​​ Man Utd ​។

          Depay នៅ​តែមិនអាច​ស្វែង​រក​ឱកាស​បង្ហាញមុខ​ បន្ទាប់ពី​ខកខាន​មិនបាន​បង្ហាញមុខ​ក្នុងក្រុម​ជម្រើស​ដំបូង​ចាប់តាំង​ពី​ក្រុម​ Man Utd យក​ឈ្នះ​ក្រុម​ Everton ៤-០ កាលពីខែ​វិច្ឆិកាកន្លងមក។

          តែទោះបីជាយ៉ាងណា​ក៏ដោយលោក Mourinho សារភាពថា វាពិបាក​ខ្លាំង​ណាស់សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ ដោយ​សារតែ​មាន​ការ​ប្រកួត​ប្រជែង​យក​កៅអី​ ប៉ុន្តែ​លោក​ជឿថា កីឡាករ​រូបនេះនៅមាន​ឱកាស​នៅឡើយ។ គ្រូបង្វឹក​រូបនេះ​បាន​និយាយថា “យើងមាន​កីឡាក​រច្រើន​លេងក្នុងតំណែង​របស់គាត់។ វា​គឺជា​តំណែង​មួយ​ដែល​មាន​អ្នក​ចង់លេងច្រើន”៕

Depay
adverise with khmeread
Loading ad ...