Jack Wilshere ក្លាយជាគោលដៅផ្ទេរនៅរដូវក្តៅរបស់ក្លឹប Everton

          ខ្សែបម្រើ​របស់អង់គ្លេស​និង​ក្លឹប Arsenal ​កីឡាករ Jack Wilshere នឹង​ក្លាយ​ជា​គោលដៅ​ផ្ទេរនៅរដូវ​ក្តៅ​សម្រាប់ក្លឹប​​ Everton។ គ្រូបង្វឹកក្លឹប​ Everton លោក Ronald Koeman ​ជាអ្នកកោតសរសើរកីឡាករ​​រូប​នេះ​ដែល​បច្ចុប្បន្ន​កំពុង​លេង​ខ្ចីជើង​នៅ​ក្លឹប Bournemouth ។

          គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​រូបនេះ​សង្ឃឹមថា នឹងអាច​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Morgan Schneiderlin ដើម្បី​បំពេញ​តំណែង​បម្រើ​របស់​លោកនៅ​ខែ​នេះ នឹងមាន​បំណងស្វែង​រក​កីឡាករ​ឆ្នើម​ម្នាក់​ផងដែរ ហើយ Wilshere គឺជាកី​ឡាករ ដ៏​ស័ក្តិសម​។

          Wilshere នៅសល់កិច្ច​សន្យា​រយៈ​ពេល​១៨​ខែទៀត​ ហើយ​ក្រុម​កាំភ្លើង​ធំ​កំពុង​ពិភាក្សា​ដើម្បីសម្រេចអំពី​អនាគត​របស់​កីឡាកររូប​នេះ។ ក្លឹប City ​ធ្លាប់បាន​សុំឲ្យ​ Arsenal ជូន​ដំណឹង​ប្រសិន​បើមាន​ផែន​ការ​លក់​ Wilshere ។

          លោក Arsene Wenger បាន​បង្ខំឲ្យ​កីឡាករវ័យ​២៥​ឆ្នាំរូបនេះខ្ចីជើង​ទៅ​ចូល​រួម​ជាមួយ Bournemouth កាលពីដើម​រដូវ​កាល​ បន្ទាប់ពី​ជួប​បញ្ហា​របួស​ជា​បន្ត​បន្ទាប់។ ក្រុម​កាំភ្លើង​ធំ​នឹង​បន្ត​ឃ្លាំ​មើល​ទម្រង់លេង​របស់​កីឡាករ​រូបនេះរហូត​ដល់​ចប់​រដូវ​កាល​ ហើយ​លោក Wenger នឹង​សម្រេច​ចិត្ត​នៅប៉ុន្មានខែ​ខាងមុខ​នេះពីអនាគតរបស់ Wilshere​៕

Wilshere adverise with khmeread

មតិយោបល់