ក្លឹប West Ham គ្រោងដាក់សំណើជាលើកទី៣ដើម្បីផ្ទេរខ្សែប្រយុទ្ធ Scott Hogan របស់ក្លឹប Brentford

          បន្ទាប់ពីសំណើ​លើក​ទី​២​ក្នុង​តម្លៃ​ ១០​លាន​ផោន​សម្រាប់ខ្សែប្ររយុទ្ធ Scott Hogan ត្រូវក្លឹប Brentford បដិសេធ ក្លឹប West Ham គ្រោងនឹង​ដាក់​សំណើ​ជា​លើកទី​៣​ខណ:ពេលដែលក្លឹបនេះ​ចង់កែលម្អតំបន់​ប្រយុទ្ធ។

          គ្រូបង្វឹក​របស់ West Ham លោក Slaven Bilic កំពុង​ផ្តោត​គោលដៅ​លើ​ខ្សែប្រយុទ្ធរូបនេះដែលអាច​មាន​តម្លៃដល់​១៥​លាន​ផោន។ ការចរចាកំពុង​បន្ត ហើយកិច្ច​ព្រមព្រៀងលើកនេះ​ទំនងជា​អាច​កើត​មាន។

          ពេលនេះ Hogan វ័យ​២៤​ឆ្នាំ​​គឺជា​គោលដៅ​លេខ​១​របស់ West Ham បន្ទាប់​​ពី​ដឹងថា មិនអាចផ្ទេរខ្សែប្រយុទ្ធ Moussa Dembele របស់​ក្លឹប Celtic បាន​។ ក្លឹប West Ham ក៏បា​នអះអាងដែរ​ថា ពួកគេ​បាន​បោះ​បង់​ការ​តាម​ប្រមាញ់​​ខ្សែ​ប្រយុទ្ធ Jermain Defoe ប៉ុន្តែអាច​នឹងត្រឡប់​មក​វិញប្រសិន​បើ​ Sunderland សម្រេចចិត្តលក់ខ្សែប្រយុទ្ធរូបនេះ៕

Hogan adverise with khmeread

មតិយោបល់