សម្រស់​កូនស្រី​ទាំងបី​របស់​តួ​រ៉ាំ​បូ​ដណ្តើម​ការចាប់អារម្មណ៍​គ្មាន​សល់​នៅ​កម្មវិធី Golden Globes ម្សិលមិញ​

    ​ពួកនាង​ជាបរ​វក​ញ្ញា Miss Golden Globes​។ កូនស្រី​ទាំងបី​របស់​តួ​រ៉ាំ​បូ គឺ​នាង Sistine Stallone និង​ប្អូនស្រី​ពីរ​នាក់ Scarlet និង Sophia បាន​រះ​ឡើង​យ៉ាង​ត្រដែត​នៅលើ​កម្រាលព្រំ​ក្រហម​នៅ​កម្មវិធី Golden Globes ក្នុង​ទីក្រុង Beverly Hills កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​អ្នក​ទាំងបី​ត្រូវ​បានទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​នៅ​ព្រឹត្តិការណ៍​នោះ ខណៈ​តួ​រ៉ាំ​បូ​ដែលជា​ឪពុក​របស់ខ្លួន​ក៏​នៅ​ទីនោះ​ដែរ ហើយ​អ្នក​ទាំងបី​រួមទាំង​រ៉ាំ​បូ​ម្នាក់ទៀត​បាន​ឆក់យក​ការចាប់អារម្មណ៍​ទាំងស្រុង​ពី​ក្នុង​កម្មវិធី​នោះ​។​

​    ​អ្នក​ទាំងបី​មាន​ម្ដាយ​ជាតា​រា​ម៉ូ​ដែល​ឈ្មោះ Jennifer Flavin មើលទៅ​មិន​ខុសគ្នា​ទៅនឹង​ម្ដាយ​និង​កូន​នោះទេ គឺ​ស្អាត​ដូចគ្នា​។ ហើយ​កូនស្រី​ច្បង​អាយុ ១៨ ឆ្នាំ នាង Sistine អាច​នឹងមាន​អនាគត​ដូច​ម្ដាយ​នាង​ដោយសារតែ​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង​។​

​    ​ពួកគេ​ទាំងបី​រូប​មាន​វត្ត​មាននៅ​ទីនោះ​ក្នុង​កម្មវិធី Miss Golden Globes 2017 ដើម្បី​អម​កម្មវិធី និង​អម​ជា​តារា​កិត្តិយស​៕

 

3bf7981e00000578 0 image a 26 1483921885771 adverise with khmeread

អ្នកនឹងចូលចិត្ត