​វីវរ​! ជនបរទេសរ​ពិស​ដៃ​ពីរ​នាក់​នាំគ្នា​ចាប់ទាញ​ទម្លាក់​ទង់ជាតិ​ថៃ​មកជា​ន់​លេង​កម្សាន្ត ឥឡូវ​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​

​    ​មន្ត្រីប៉ូលិស​ថៃ​កំពុង​ស្វែងរក​បុរស​ជនបរទេស​មិន​ស្គាល់មុខ​ពីរ​នាក់​ដែល​បាន​ទាញទង់​ជាតិ​ថៃ​យកមក​ជាន់ឈ្លី​នៅ​កណ្តាល​ក្រុង​ក្នុង​ខេត្ត​ក្របី ដែល​ទង្វើ​នេះ​អាច​នាំឱ្យ​ជន​ទាំងពីរ​ជាប់គុក​ពីរ​ឆ្នាំ​។​

​    ​ឧ​ប​ទ្ទេវ​ហេតុនេះ​បាន​កើតឡើង​កាលពី​សៅរ៍​វេលា​ម៉ោង ៣ និង ៣០ នាទី​ទៀបភ្លឺ​នៅមុខ​ហាង​លក់​ក្រណាត់​មួយ​ឈ្មោះ Sunny ដែល​តុបតែង​ជាមួយ​ទង់ជាតិ​នៅ​ផ្សារ Soi Maharaj 4 ឃុំ​ប៉ាក់ណាម ស្រុក​មួង​ក្របី​។​

​    ​ម្ចាស់​ហាង​ខាងលើ​ឈ្មោះ​លោក​វ​ឌ្ឍ​ណា​សា​រ៉ា​ណាត វ័យ ៦៥ ឆ្នាំ​បាន​ចែករំលែក​វីដេអូ​នេះ​នៅលើ​បណ្តាញ​សង្គម​របស់​ថៃ​ដោយ​រួមបញ្ចូល​ទាំង​ផេ​ក Facebook ល្បី​របស់​ថៃ​មួយចំនួន​ទៀតផង​។​

​    ​វរសេនីយ៍ឯក សា​ងប់​ឆាង​សឹ​ង្ហា មេ​ប៉ុស្តិ៍​ប៉ូលិស​មួង​ក្របី​បាន​និយាយថា ការបំផ្លាញ​ទង់ជាតិ​បាន​រំលោភ​មាត្រា​ទី ១១៨ នៃ​បទល្មើស​ក្រមព្រហ្មទណ្ឌ​ចំពោះ​ការប្រមាថ​ទង់ជាតិ​ឬ​និមិត្តរូប​របស់​រដ្ឋ​មួយ ដែល​នឹង​ជាប់គុក​មិន​លើសពី​ពីរ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤.០០០ បាត​៕

ប្រភព​៖ បរទេស

1 adverise with khmeread

មតិយោបល់