ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន ​៣ ​កញ្ចប់​នៅ​អង្គស្នួល​

    កណ្តាល ៖ ប៉ូលិស​ស្រុក អង្គ​ស្នួល​បាន​បើក​កិច្ច​ប្រតិ​ប​តិ្ត​ការបង្ក្រាប​មុខសញ្ញារ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀននា ថៃ្ង​ទី​០៨ ​ខែមករា ​ឆ្នាំ ២០១៧ ​វេលា​ម៉ោង​ ៣ ​រសៀល​ចំណុច​ភូមិ​ពងទឹក ឃុំ​បែកចាន ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស ០២ ​នាក់​មានឈ្មោះ សួង រដ្ឋា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​មិន​ពិត​នៅ​ភូមិ​ពងទឹក ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល និង​ឈ្មោះ​សំ  លឹម​ចាន់នី ភេទ​ប្រុស​មុខរប​ជាង​ផ្សា​ដែក ​អាយុ​៣៥​ឆ្នាំ ​នៅ​ភូមិ​ពងទឹក​ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល។ ​វត្ថុតាង ចាប់យក​ម្សៅ ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​ ០៣ កញ្ចប់ (មធ្យ​ម​០១​កញ្ចប់​ និង​តូច​០២​កញ្ចប់), ​​ទូរស័ព្ទ​២​គ្រឿង​ និង​ឧ​បក​រណ៍​ថង់​វេច​ខ្ចប់​មួយចំនួន​។​

    ប៉ូលិស​បន្តថា កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​ទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​កន្លែងកើតហេតុ​ទើប​កម្លាំង​ជំនាញ​បាន​ចុះទៅ​បង្ក្រាប​រកឃើញ​ថ្នាំញៀន ​០២ ​កញ្ចប់​ក្នុង​ហោប៉ៅ​ខោ​ជនល្មើស​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ខាងលើ​ឆ្លើយថា ​ខ្លួន​ជា​អ្នកលក់​ឱ្យឈ្មោះ​ សំ​​ លឹម​ចាន់នី មុខរបរ ជាង​ផ្សា​ដែក​។​

    ដោយមាន​ការចង្អុល​ប​ញ្ជា​ពី​ឯក​ឧត្ត​ម​ស្នងការ​ខេត្ត ស្នងការរង​ទទួល​ជំនាញ​ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល មានការ​ចូលរួម​ពី​ក្រុមប្រឹក្សាឃុំ​មេភូមិ​ និង​សាក្សី​ពី​នាក់ ទើប​កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​ដកហូត ថ្នាំញៀន​ចំនួន​០១​កញ្ចប់​មធ្យម និង​ឧ​បក​រណ៍​ថង់​វេច​ខ្ចប់​មួយចំនួន​។​

    ប​ច្ចុ​ប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

Unnamed %284%29 adverise with khmeread

មតិយោបល់