​ក្រុមហ៊ុន​បច្ចេកវិជ្ជា ១០ នៅ​អាមេរិក​កំពុង​ត្រូវការ​បុគ្គលិក ប្រាក់​បៀរ​វត្សរ៍​ប្រចាំខែ ១០ ម៉ឺន​ដុល្លារ​ឡើង​

​    ​គោលដៅ​របស់​មនុស្ស​ភា​គ​ច្រើន​ក្នុង​ឆ្នាំ​ថ្មី​នេះ​គឺ​មិនមែន​ស្រក​ទម្ងន់​អី​នោះទេ ប៉ុន្តែ​គឺ​រកលុយ​ឱ្យបាន​ច្រើនជាង​មុន​។​

​    ​ជាមួយ​កំណើន​ប្រាក់បៀវត្សរ៍​កើនឡើង​ខ្ពស់ ជាពិសេស​ការងារ​ខាង​បច្ចេកវិជ្ជា​ដែលមាន​តម្រូវការ​ខ្ពស់ គេ​មានឱកាស​ជាច្រើន​ដើម្បី​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាង ១០ ម៉ឺន​ដុល្លារ ដែល​នេះ​មិន​រាប់បញ្ចូល​ទាំង​កម្រៃជើងសារ ប្រាក់​បន្ថែម​លើកទឹកចិត្ត និង​ប្រាក់ឧបត្ថម្ភ​ផ្សេងទៀត​នោះផង​។​

​    ​នៅក្នុង​របាយការណ៍​ថ្មី​មួយ​ក្នុង​ឆ្នាំ ២០១៧ នេះ វេ​ប​សាយ​ស្វែងរក​ការងារ Glassdoor បាន​រកឃើញ​អាជីព​ចំនួន ១០ ជាមួយ​ប្រាក់​ឈ្នួល​មិនតិចជាង ១០០.០០០ ដុល្លារ​នៅ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាមេរិក​ជាច្រើន​ដែល​ត្រូវបាន​ទទួលស្គាល់ថា ជាទី​កន្លែង​ដែល​ការងារ​ដ៏​ល្បី​វិសេសវិសាល​បំផុត​ទទួល​ការវាយតម្លៃ​ផ្អែកលើ​ការ​ពិនិត្យមើល​ដោយផ្ទាល់​ពី​ថៅកែ​ក្រុមហ៊ុន​។​

​    ​អ្វីដែល​ពិសេស​នោះ​គឺ ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាមេរិក​ល្បីៗ​ខាងក្រោម​នេះ​កំពុង​ស្វែងរក​បុគ្គលិក ដូច្នេះ​ឆ្នាំ​ថ្មី​នេះ​ជា​ឱកាស​មាសប្រាក់​សម្រាប់​ម​នុស្ស​ទាំងឡាយ​ដែល​តែង​ស្រមៃ​ចង់បាន​ការងារ​ប្រាក់ខែ​ច្រើន​។​

​    ​១. ក្រុមហ៊ុន Texas Instruments
​    ​- ត្រូវការ​អ្នកគ្រប់គ្រង​កម្មវិធី​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១១១.៥៧០ ដុល្លារ​

​    ​២. ក្រុមហ៊ុន Nestle Purina PetCare
​    ​- ត្រូវការ​អ្នកគ្រប់គ្រង​សាខា​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១២០.២៧៧ ដុល្លារ​

​    ​៣. ក្រុមហ៊ុន Intuit
​    ​- ត្រូវការ​អ្នក​ឌី​ហ្សា​ញ​ជាន់ខ្ពស់​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១២៣.១៤៩ ដុល្លារ​

​    ​៤. ក្រុមហ៊ុន Apple
​    ​- ត្រូវការ​អ្នកគ្រប់គ្រង​ការផ្គត់ផ្គង់​សកល​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១២៩.៣៦៥ ដុល្លារ​

​    ​៥. ក្រុមហ៊ុន Adobe
​    ​- ត្រូវការ​គ្រប់គ្រង​ផលិតផល​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១៣២.៥៦៤ ដុល្លារ​

​    ​៦. ក្រុមហ៊ុន Forrester
​    ​- ត្រូវការ​អ្នកវិភាគ​ជាន់ខ្ពស់​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១៣៣.០៣៤ ដុល្លារ​

​    ​៧. ក្រុមហ៊ុន Facebook
​    ​- ត្រូវការ​អ្នកវិទ្យាសាស្ត្រ​ទិន្នន័យ​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១៣៣.៧៦៨ ដុល្លារ​

​    ​៨. ក្រុមហ៊ុន The Clorox Company
​    ​- ត្រូវការ​នាយក​ទីផ្សារ​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១៤២.២៨៦ ដុល្លារ​

​    ​៩. ក្រុមហ៊ុន Google
​    ​- ត្រូវការ​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១៤៥.២២០ ដុល្លារ​

​    ​១០. ក្រុមហ៊ុន McKinsey & Company
​    ​- ត្រូវការ​អ្នកចាត់ការ​ទូទៅ​ផ្នែក​ទំនាក់ទំនង​
​    ​- ប្រាក់បៀវត្ស​រ៍គោល​ជា​មធ្យម​៖ ១៧៥.៥១៤ ដុល្លារ​៕

ប្រភព​៖ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...