តារា K-Pop ទាំង ៩ ដួង​នេះ​រកលុយ​បាន​រហូតដល់​ទិញ​ផ្ទះ​តម្លៃ​ខ្ទង់​រាប់លាន​ដុល្លារ​

    ​តារា​កូរ៉េ ដែល​កំពុង​ទិញ​ផ្ទះ​និង​ក្លាយជា​ម្ចាស់ផ្ទះ កំពុងមាន​ចំនួន​កើនឡើង​ទ្វេដង​។​

​    ​ដូច​នាង Han Seungyeon បច្ចុប្បន្ន​មានផ្ទះ​ថ្លៃ​បំផុត​តម្លៃ ៤,៥ លាន ដុល្លារ​។ ចំណែកឯ​នាង Goo Hara រក្សា​កំណត់ត្រា​មួយ ដោយ​ផ្ទះ​របស់​នាង​មានតម្លៃ ១,១ លាន​ដុល្លារ​ពី​អតីតកាល ហើយ​បច្ចុប្បន្ន​ផ្ទះ​របស់​នាង​ជាង ៣ លាន​ដុល្លារ​។​

​    ​ចំណែកឯ​លោក G-Dragon ត្រូវបាន​គេ​ដឹងថា​មានផ្ទះ​ពីរ​ផ្ទាល់ខ្លួន ដោយ​មួយ​មាន​ទីតាំងនៅ Sungsudong ទីក្រុង​សេ​អ៊ូ​ល និង​មួយ​ទី​នៅ Mapo និង​មានតម្លៃ ៣ លាន​ដុល្លារ និង ១,៣ លាន​ដុល្លារ​។​

​    ​ខាងក្រោម​នេះ​គឺជា​តារា ៩ នាក់​ផ្សេងទៀត​ដែលមាន​ផ្ទះ​តម្លៃ​ថ្លៃ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​    ​១. T.O.P សមាជិក BIGBANG មានផ្ទះ​នៅ Hannamdong តម្លៃ ជាង ២ លាន​ដុល្លារ​។​


​    ​២. Suzy សមាជិក​ក្រុម Miss A មានផ្ទះ​នៅ Gangnam តម្លៃ ៣,៧ លាន​ដុល្លារ​។​


​    ​៣. Sooyoung សមា​ជិ​ក្រុម Girls Generation មានផ្ទះ​នៅ Gangnam តម្លៃ ២,៧ លាន​ដុល្លារ​។​


​    ​៤. នាង Yuri និង Seohyun សមាជិក​ក្រុម Girls Generation មានផ្ទះ​នៅ​តំបន់ Gangnam តម្លៃ ២,៣ លាន​ដុល្លារ​និង ១,៧ លាន​ដុល្លារ​។​


​    ​៥. Jessica អតីត​សមាជិក​ក្រុម Girls Generation មានផ្ទះ​នៅ​តំបន់ Gangnam តម្លៃ ២,៣ លាន​ដុល្លារ​។​


​    ​៦. នាង Goo Hara មានផ្ទះ​នៅ Gangnam តម្លៃ ១,១ លាន​ដុល្លារ​។​


​    ​៧. នាង Han Seungyeon មាន​អគារ ៤ ជាន់​នៅ Gangnam តម្លៃ ៤,៥ លាន​ដុល្លារ​។​


​    ​៨. នាង Dasom មានផ្ទះ​នៅ​សេ​អ៊ូ​លត​ម្លៃ ៣,១ លាន​ដុល្លារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត