ទើបតែ​រកឃើញ​! ទឹក​គ្រាប់​ម្រុំ​ជួយ​បំបាត់​ឈឺ​ខ្នង និង​ឆ្អឹងខ្នង សឹង​មិន​ជឿ​នឹង​ភ្នែក​

    ​គ្រាប់​ម្រុំ​មាន​អត្ថប្រយោជន៍​ច្រើន​ហួស​ថ្លែង​សម្រាប់​សុខភាព​មនុស្ស​ជារួម​។ ដោយឡែក ទឹក​គ្រាប់​ម្រុំ​ដាំ​ពុះ ជួយ​ព្យាបាល​រាង​ឈឺ​ចុកចាប់​ពេញ​រាងកាយ បំបាត់​ឈឺ​ខ្នង និង​ឈឺ​ឆ្អឹងខ្នង​ផងដែរ​។ 

​    ​តើ​ធ្វើ​ដូចម្តេច​ទើបបាន​ទឹក​ម្រុំ​? 
​    ​- ទឹក​ដាំ​ពុះ ១ លីត្រ​
​    ​- គ្រាប់​ម្រុំ​ស្ងួត ១ ក្ដាប់ (​ប្រឡេះ​សំបក​រួច យកតែ​គ្រា​ប់ស​ខាងក្នុង​)

​    ​* របៀប​ធ្វើ​
​    ​ដាក់​គ្រាប់​ម្រុំ​ចូល​ដាំ​ឱ្យ​ពុះ ២០ នាទី រួច​ទុកឱ្យ​ត្រជាក់ ច្រក​ដប​ទុក ជាការ​សម្រេច​។ 
​    ​
​    ​* របៀប​ផឹក​
​    ​ផឹក​ក្រោយ​បាយ​ព្រឹក ១ កែវ (០,២៥ លីត្រ​) និង មុន​ចូល​គេង​១​ម៉ោង​កន្លះ ១ កែវ (០,២៥ លីត្រ​)​។ សល់​កន្លះ​លីត្រ​ទៀត ទុក​ក្នុង​ទូទឹកកក កន្លែង​មិន​កក​។ ក្រោយ​ផឹក​មួយ​សប្តាហ៍​ជាប់​គ្នា លោក​អ្នកនឹង​សង្កេតឃើញ​ធូរស្បើយ​យ៉ាងច្រើន​។ 

​    ​* ដើម្បី​ប្រសិទ្ធភាព​លោកអ្នក​ត្រូវ​តម​គ្រឿង​ស្រវឹង និង​អាហារ​ប្រភេទ​ជ្រក់​៕

​    ​---***---
​     * អត្ថប្រយោជន៍​របស់​គ្រាប់​ម្រុំ​ស្ងួត​
​    ​- គ្រាប់​ម្រុំ​ស្ងួត​មាន​អត្ថប្រយោជន៍​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​, ផ្ទុក​វីតាមីន A, C, B និង​គ្មាន​រ៉ាឌីកាល់​សេរី ជាហេតុ​ជួយ​រាងកាយ​ពី​ការ​ខូច​អុកស៊ីតកម្ម​ធ្ងន់ធ្ងរ​។ និយាយ​មួយបែប​ទៀត គុណសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​របស់​គ្រាប់​ម្រុំ​អាចជួយ​ថែរក្សា​សុខភាព​ជាទូទៅរ​បស់​យើង​។ 

​    ​- អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា គ្រាប់​ម្រុំ​អាច​កាត់បន្ថយ​លីពីត​ដែល​ស៊ី​អុកស៊ីសែន​ក្នុង​រាងកាយ និង​ជួយ​ថែរក្សា​សុខភាព​បេះដូង​របស់​យើង​តាមរយៈ​ការការពារ​ជាលិកា​បេះដូង​ពី​ការបំផ្លាញ​។ 

​    ​- ប្រសិទ្ធភាព​ប្រឆាំង​ជំងឺមហារីក​របស់​គ្រាប់​ម្រុំ​ក៏​ល្បីល្បាញ​ផងដែរ​។ វា​អាច​បញ្ឈប់​ការលូតលាស់​កោសិកា​មហារីក​តាមរយៈ​ការ​ព​ន្លឿ​ន​ការសម្លាប់​កោសិកា​មហារីក​ទាំងនោះ​។ យោងតាម​ក្រុម​អ្នកស្រាវជ្រាវ ការទទួល​ទាន​ម្សៅ​គ្រាប់​ម្រុំ (​ឬ​លេប​ទាំងមូល​ក៏បាន​) ឱ្យបាន ៣ សប្តាហ៍​ជាប់​គ្នា​នឹង​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​ព្រោះ​វៀន​ធំ​ដោយ​ជោគជ័យ​។ 

​    ​-  គ្រាប់​ម្រុំ​ផ្ទុក​ទៅដោយ​ជាតិ​ស័ង្កសី ដែល​សំខាន់​សម្រាប់​សម្រួល​ដល់​ការបញ្ចេញ​អ័រម៉ូន​អាំង​ស៊ុយ​លីន​។ នៅពេល​ការផលិត​អាំង​ស៊ុយ​លីន​ក្លាយជា​ប្រក្រតី​ធម្មតា កម្រិត​ជាតិ​ស្ករ​ក៏​រក្សា​ក្នុង​កម្រិត​ធម្មតា​ក្នុង​សរសៃឈាម​របស់​យើង​ដូចគ្នា​។ ហេតុ​ដូចនេះហើយ ការ​លេប​គ្រាប់​ម្រុំ​អាចជួយ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។​

​    ​- គុណសម្បត្តិ​ប្រឆាំង​ការ​ហើម​របស់​គ្រាប់​ម្រុំ​អាចជួយ​បង្ក្រាប​ការ​ហើម កាត់បន្ថយ​ការឈឺចាប់​សន្លាក់ និង​ជួយ​ឱ្យ​ឆាប់​ជា​ជំងឺ​រលាក​សន្លាក់​។ 

​    ​- ដោយសារ​ជា​ប្រភព​នៃ​វីតាមីន A គ្រាប់​ម្រុំ​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ជួសជុល​ភ្នាស​ទឹករំអិល និង​ជួយ​ឱ្យ​ភ្នែក​មើលឃើញ​ច្បាស់​ល្អ​ថែម​ទៀតផង​។ 

​    ​- ជាតិ​ប្រូតេអ៊ីន​គឺជា​សារធាតុចិញ្ចឹម​សំខាន់បំផុត​សម្រាប់​បំពេញ​មុខងារ​រាងកាយ​។ គ្រាប់​ម្រុំ​ពោរពេញ​ដោយសារ​ធាតុ​ប្រូតេអ៊ីន ហេតុ​ដូច្នេះហើយ យើង​គួរតែ​បញ្ចូល​គ្រាប់​ម្រុំ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ 

​    ​- គ្រាប់​ម្រុំ​ផ្ទុក​អាស៊ីត Oleic ជា​ប្រភេទ​អាស៊ីត​ខ្លាញ់​ជួយ​ដល់​សុខភាព​ជារួម​របស់​យើង​។ ដោយសារ​ជា​ប្រភព​នៃ​ខ្លាញ់​ល្អ គ្រាប់​ម្រុំ​អាច​ជំនួស​ខ្លាញ់​សត្វ​ដែល​យើង​ទទួលទាន​សព្វថ្ងៃ​។ គ្រាប់​ម្រុំ​ដើរតួ​ជា "​កូ​ឡេស​ស្ទើ​រ៉ូ​ល​ល្អ​" និង​ជួយ​បន្ថយ​កម្រិត​ជាតិ​កូ​ឡេស​ស្ទើ​រ៉ូ​ល​មិនល្អ​ចេញពី​រាងកាយ​។ ជាងនេះទៅទៀត វា​អាច​ទប់ស្កាត់​កំណក​ឈាម និង​ជួយ​ទប់ស្កាត់​មិនឱ្យ​កើត​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​នោះឡើយ​។ 

​    ​- ក្រៅពី​វីតាមីន​ជាច្រើន​មុន គ្រាប់​ម្រុំ​ក៏​ផ្ទុក​ទៅដោយ​ជាតិ​ស័ង្កសី កាល់ស្យូម ដែក ម៉ាញេ​ស្យ៉ូ​ម ស្ពាន់ និង​សារធាតុ​ជាច្រើន​ទៀត​។ ជាតិ​ដែក​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លេកស្លាំង​, កាល់​ស្យ៉ូ​ម​ជួយ​រក្សា​ធ្មេញ​និង​ឆ្អឹង​រឹងមាំ រីឯ​ស័ង្កសី​ជួយ​សម្រួល​ការផលិត​មេជី​វិត​ឈ្មោល​៕ 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...