ការសិក្សា​: ដក​ជាតិ​ស្ករ​ចេញពី​របប​អាហារ ៩ ថ្ងៃ អាចមាន​លទ្ធផល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​

    ​យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​អះអាងថា ការឈប់​ទទួលទាន​ជាតិ​ស្ករ​ត្រឹម ៩ ថ្ងៃ​អាចជួយ​ពង្រឹង​ដល់​សុខភាព​មនុស្ស​បាន​យ៉ាងច្រើន​។​

​    ​ការសិក្សា ដែល​ចុះផ្សាយ​នៅលើ​ព្រឹត្តិបត្រ​ព័ត៌មាន Obesity បាន​ជំនួស​ការទទួល​ទាន​ជាតិ​ស្ករ​របស់​ក្មេង​ចំនួន ៤៣ នាក់​ជាមួយ​ម្សៅ​ធុញ្ញ​ជាតិ​វិញ ហើយ​អះអាងថា បាន​កម្ចាត់​ជាតិ​ស្ករ​ដែល​គ្រោះថ្នាក់ ដែល​នេះ​មិនមែន​ដោយសារ​កាល់​ឡូរី​របស់​វា​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​សម្ពាធ​ដែល​វា​ចូលទៅក្នុង​ការរំលាយ​អាហារ​របស់​រាងកាយ​។​

​    ​អ្នកនិពន្ធ​ការសិក្សា​លោក Robert Lustig គ្រូពេទ្យ​កុមារ​នៅ​មន្ទីរពេទ្យ UCSF Benioff Children’s Hospital ក្នុង​ទីក្រុង​សាន​ហ្វ្រា​ន់​ស៊ី​ស្កូ បាន​និយាយថា ការស្រាវជ្រាវ​របស់លោក​បាន​រកឃើញថា ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​របស់​ក្មេង​ហាក់​ល្អ​ប្រសើរឡើង ហើយ​កម្រិត​អាំង​ស៊ុយ​លីន​របស់​ពួកគេ​ក៏​ធ្លាក់ចុះ​។​

​    ​លោក​បាន​អះអាងថា "​អ្វីៗ​ល្អប្រសើរ​ឡើង​។ ការរកឃើញ​នេះ​គាំទ្រ​គំនិត​ដែលថា វា​ពិត​ជាមាន​សារៈសំខាន់​ចំពោះ​ឪពុកម្តាយ​ដើម្បី​វាយតម្លៃ​ការទទួល​ទាន​ជាតិ​ស្ករ​ហើយ​ត្រូវ​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ចំពោះ​អ្វីដែល​កូន​របស់​ពួកគេ​ទទួលទាន​"​។​

​    ​ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រាកដថា ក្មេងៗ​ដែល​ចូលរួម រក្សា​ទម្ងន់​ដូចគ្នា​ហើយ​ត្រូវបាន​ជំ​រុញឱ្យ​ទទួលទាន​បន្ថែ​ម​ប្រសិនបើ​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ទម្ងន់​របស់​ពួកគេ​ស្រក​។​

​    ​គាត់​បាន​អះអាងថា ជា​លទ្ធផល ក្មេង​អាយុ​ពី ៨ ដល់ ១៨ ឆ្នាំ​ចាប់ផ្តើម ហើយ​ក្មេងៗ​ដែល​ទទួលទាន​ស្ករ ៩ ថ្ងៃ​ជាប់​គឺមាន​ការឡើង​ទម្ងន់ ខុសពី​ក្មេង​មិន​ទទួលទាន​ស្ករ ដែល​រក្សា​ទម្ងន់​បាន​ដដែល​។​

​    ​លោក Lustig បាន​ប្រាប់ Daily Telegraph ថា "​កាល់​ឡូរី​ជាតិ​ស្ករ​គឺជា​របស់​អាក្រក់​ព្រោះ​វា​ប្រែ​ទៅជា​ជាតិ​ខ្លាញ់​នៅក្នុង​ថ្លើម ដែល​ជំរុញ​ភាពស៊ាំ​អាំង​ស៊ុយ​លីន និង​ជំរុញ​ឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺថ្លើម​។ កត្តា​នេះ​មាន​ផលប៉ះពាល់​ខ្លាំង​ចំពោះ​ឧស្សាហកម្ម​ម្ហូបអាហារ ជំងឺ​រ៉ាំរ៉ៃ និង​ថ្លៃ​សេវា​មើលថែ​សុខភាព​"៕

1111
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...