ឡានពេទ្យ​ដឹក​ទារក​ឈឺ​ធ្ងន់​ឆ្លងកាត់​ផ្លូវ​ស្ទះ បើ​កុំ​តែ​អ្នកបើកបរ​យោគយល់​អែប​ខាង​ទុកឱ្យ​ឡានពេទ្យ​ទៅមុន កុំ​អី​ទារក​ដាច់​ខ្យល់បាត់​

​    ​កាលពី​ថ្ងៃទី ០១ ខែមករា​កន្លងទៅ រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង​ដែល​ដឹក​ទារក​ឈឺ​ធ្ងន់​បាន​ជាប់គាំង​ក្នុង​ចរាចរណ៍​ខណៈ​កំពុង​ឆ្ពោះទៅ​មន្ទី​ពេទ្យ​មួយ​ក្នុង​ទីក្រុង​សួយ​នី​ង ភាគ​និរតី​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន​។​

​    ​ទារក​ទើបនឹង​កើត​នោះ​ត្រូវតែ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Suining City Central Hospital ដែលមាន​ចម្ងាយ ៥០ គីឡូម៉ែត្រ​ដោយ​រូបគេ​ខ្វះ​អុកស៊ីសែន​ជាខ្លាំង​។ ទោះយ៉ាងណា​ផ្លូវ​ក្រោម​ដី​ពិតជា​កកស្ទះ​នៅ​ថ្ងៃ​ដើមឆ្នាំ​។​

​    ​ដោយសារ​ទង្វើ​ល្អ​របស់​អ្នកដំណើរ​តាមផ្លូវ គេ​ឃើញ​អ្នកបើកបរ​បាននាំគ្នា​អែប​ឡាន​របស់ខ្លួន​ដើម្បី​ទុក​ផ្លូវកណ្តាល​តូច​មួយ​ឱ្យ​រថយន្ត​សង្គ្រោះបន្ទាន់​ធ្វើដំណើរ​ទៅមុន​។ បន្ទាប់មក​រថយន្ត​នោះបាន​ឆ្លងផ្លូវ​ក្រោម​ដី​ត្រឹមតែ ៧ នាទី​ប៉ុណ្ណោះ​។​

​    ​រីឯ​ទារក​ឈឺ​ធ្ងន់​រូបនោះ​វិញ​បាន​ស្ថិតក្នុង​ស្ថានភាព​ប្រក្រតី​វិញ​ហើយ​ដោយសារ​ទង្វើ​ល្អ​របស់​អ្នកបើកបរ​តាមផ្លូវ​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត