រញ្ជួយ​ដី​ច្រើនដង​នៅ​ថៃ​ចាប់​ហែក​ផ្លូវជាតិ​ជា​ពីរ​ចម្រៀក​

    ​គ្រោះ​រញ្ជួយ​ដី​មួយ​បាន​កើតឡើង​នៅក្បែរ​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​នៅ​ស្រុក​អុំ​ផាង ខេត្ត​តាក់​កាលពី​ព្រឹក​ម្សិលមិញ ប៉ុន្តែ​មិនមាន​ការរាយការណ៍​ពី​ការរង​របួស​ឬក៏​ខូចខាត​អ្វី​ឡើយ​។ នេះ​បើ​យោងតាម​ការិយាល័យ​សិក្សា​គ្រោះ​រញ្ជួយ​ដី​។​

​    ​យោងតាម​របាយការណ៍​ការិយាល័យ​ខាងលើ​បាន​បង្ហាញថា រំ​ញ័រ​បី​ដង​ត្រូវបាន​ចាប់​សញ្ញា​បាន​ជាមួយ​ចំណុចកណ្តាល​នៅក្នុង​ស្រុក​ង​អុំ​ផាង​។​

​    ​រញ្ជួយ​កម្រិត ៣,៩ រិ​ច្ឆ​ទ័​របា​ន​អង្រួន​តំបន់​មួយ​ក្នុង​ឃុំ​ណង​លួង​ក្នុងស្រុក​អុំ​ផាង​នៅវេលា​ម៉ោង​ប្រហែល ៣ និង ០៨ នាទី​ទៀបភ្លឺ នៅ​ជម្រៅ​ប្រាំ​គីឡូម៉ែត្រ​ក្នុង​ដី​។​

​    ​អ្នកស្រុក​បានចាប់ផ្តើម​ភ័យខ្លាច​នៅពេល​ពួកគេ​ដឹង​នូវរ​ញ័រ​ដ៏​ខ្លាំង​។ ទោះយ៉ាងណា ស្ថានភាព​បាន​វិល​មក​ធម្មតា​ត្រឹម​ប៉ុន្មាន​នាទី​ក្រោយ​។​

​    ​យោងតាម​របាយការណ៍​បានឱ្យដឹងថា រំ​ញ័រ​ទី​ពីរ​ដែលមាន​កម្រិត ១,៤ រិ​ច្ឆ​ទ័​រ​បាន​កើតឡើង​នៅ​ប្រាំបី​នាទី​បន្ទាប់ ដោយ​បន្ត​ជាមួយ​រញ្ជួយ​មួយទៀត​នៅវេលា​ម៉ោង ៣ និង ៣០ នាទី​ជាមួយ​កម្រិត ២,៤ រិ​ច្ឆ​ទ័​រ​៕

ប្រភព៖ bangkokpost

50025 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់