adverise with khmeread Love quote

សម្រង់ពាក្យអំពីស្នេហាដែលអ្នកគួរអានយ៉ាងហោចឲ្យបានម្តងក្នុងមួយជីវិត

១- "សុខចិត្តឲ្យគេស្អប់ដោយសារតែគេច្រណែនជាជាងឲ្យគេស្រឡាញ់ដោយសារគេអាណិត"។ - លោក អង់ឌ្រេ ហ្គាយ (Andre Gide)

២- "បើគេស្រឡាញ់អ្នកអស់ពីក្រអៅបេះដូង អ្នកនឹងមានកម្លាំងចិត្ត តែបើអ្នកស្រឡាញ់គេអស់ពីបេះដូងវិញ អ្នកនឹងមានសេក្តីក្លាហាន"។ - លោក ឡៅ ស៊ូ (Lao Tzu)

៣- "មនុស្សល្អឥតខ្ចោះពេកអ្នកនឹងមិនស្រឡាញ់ទេ តែអ្នកនឹងស្រឡាញ់ពួកគេបើទោះបីជាដឹងការពិតថាពួកគេមិនល្អឥតខ្ចោះក៏ដោយ"។ - លោក ចូឌី ពីកូលធ៍ (Jodi Picoult)

៤- "មនុស្សងាយនឹងស្រឡាញ់គ្នាណាស់ តែបើស្អប់វិញនឹងមិនងាយទទួលបានការអភ័យទោសពីគ្នាឡើយ"។ - លោក ប៉ាប្លូ ណេរូដា (Pablo Neruda)

៥- "សម្រក់ទឹកភ្នែកដើម្បីមនុស្សម្នាក់មិនមែនជាសញ្ញានៃភាពទន់ជ្រាយនោះទេ តែជាសញ្ញានៃបេះដូងបរិសុទ្ធ"។ - អ្នកស្រី មេលីសា ម៉ារ (Melissa Marr)

៦- "ជួនកាលក្តីស្រឡាញ់គឺជាការអនុញ្ញាតឲ្យមនុស្សជាទីស្រឡាញ់ដើរចេញ ទោះបីអ្នកចង់កាន់ដៃរូបគេឲ្យជាប់ក៏ដោយ"។ - អ្នកស្រី មេលីសា ម៉ារ (Melissa Marr)

៧- "បើមិនងប់ងល់ទេ គេមិនហៅថាសេចក្តីស្នេហាឡើយ"។ - លោក ប៉េត្រូ ខាល់ឌឺរ៉ុន ឌឺ ឡា បាកា (Pedro Calderón de la Barca) 

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់