adverise with khmeread 1

ទីបំផុត​អ្នកចាំទី Victor Valdes ចាក​ចេញពី​បិសាច​ក្រហម Man Utd បានសម្រេច​

សុបិន​អាក្រក់​របស់​អ្នកចាំទី Valdes នៅ​ទឹកដី Old Trafford បានមក​ដល់ទី​បញ្ចប់​បន្ទាប់ពី​គាត់​បាន Post សា​រលា​ដល់​ក្រុម​ប្រិយមិត្ត Manchester United​។​

​ក្រុម​មកពី​ប្រទេស​ប៊ែ​ល​ហ្សិ​ក Standard Liege ត្រៀមខ្លួន​រួចរាល់​ដើម្បី​ខ្ចី​ជើង​អ្នកចាំទី​រូបនេះ​រហូតដល់​រដូវ​កាល​នេះ​ត្រូវបាន​បញ្ចប់​។​

​កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន Post នៅលើ​គណនី​បណ្តាញ​សង្គម Instagram របស់គាត់​ដែល​បាន​និយាយថា "​អរគុណ​ដល់​ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​អំឡុង​ប៉ុន្មាន​ខែ​នៃ​ការប្រឹងប្រែង​ក្នុង​ការងារ​មកនេះ​។ ខ្ញុំ​នឹងមិន​បំភ្លេច​ឡើយ​។ ជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​!"​។​

​មិត្ត​រួម​ក្រុម​អ្នកចាំទី David De Gea ក៏បាន​ជូនពរ​រូបគេ​ឲ្យ​ជួបតែ​សំណាងល្អ​ដោយ​និយាយថា "​យើង​រៀន​បាន​ច្រើន​ពី​អ្នកចាំទី​កំពូល​! សំណាងល្អ​មិត្តភក្តិ​របស់ខ្ញុំ​នៅក្នុង​ជំរំ​ថ្មី​"៕

adverise with khmeread

មតិយោបល់