ចចាមអារ៉ាម​: James Rodriguez ចង់​មក Man Utd បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ជាមួយ Zidane

​    ​James Rodriguez កំពុង​ព្យាយាម​បើក​ដំណើរ​ចរចា​ផ្លាស់​ទៅកាន់​បិសាច​ក្រហម Manchester United បន្ទាប់ពី​មាន​ជម្លោះ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane នៅឯ​អធិរាជ​ស Real Madrid​។ នេះ​បើ​យោងតាម​វេ​ប​សាយ Mirror​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ ត្រូវបាន​តំណាង​ដោយ​លោក Jorge Mendes ដែលជា​អ្នកគ្រប់គ្រង​ការងារ​របស់លោក Jose Mourinho និង​ជា​ភ្នាក់ងារ​ម្នាក់​ដែល​គេ​ចាត់ទុកថា​ជា​ភ្នាក់ងារ​កំពូល គឺ​កំពុង​ស្ថិតក្នុង​កិច្ចចរចា​ជាស្រេច​ជាមួយនឹង​អនុប្រធាន​ប្រតិបត្តិ​បិសាច​ក្រហម​លោក Ed Woodward ។​

​    ​ការផ្ទេរ​មួយ​នេះ​អាច​នឹង​កើតឡើង​នៅក្នុង​ខែ​នេះ ខណៈដែល Chelsea និង Paris Saint-Germain ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផងដែរ ប៉ុន្តែ James ហាក់​ចាប់អារម្មណ៍​ខ្ពស់​ទៅលើ​ការផ្លាស់​ទៅកាន់​ទឹកដី Old Trafford មួយ​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Goal.com៕


 

James rodriguez raphael varane real madrid sevilla copa del rey 1xgtoo2tbarup1aacchzifu5av
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...