ចោរ​ ៤​ នាក់​ភ្ជង់​កាំបិត​ប្លន់​អ្នកចម្រៀង​ស្រី​ម្នាក់​...​ប៉ូលិស​ចាប់ខ្លួនបាន​ម្នាក់​

    កណ្តាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀនម្នាក់ ក្នុងចំណោម​បក្ខពួក ​៣ ​នាក់​ត្រូ​វ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពេលធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​នារី​ជា​អ្នកចម្រៀង "​ហាង​គុយ​អេង​"​ ថ្ងៃទី​០៨ ​មករា​ ២០១៦​ វេលា​ម៉ោង០៣ ​និង​៥​នាទី នៅ​ចំណុច​បន្ទប់ ផ្ទះជួល​ភូមិ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​យស់ ស្រី​នាង ​ភេទ​ស្រី អាយុ​៣១​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ស្នាក់នៅ​ទីកន្លែង​កើតហេតុ មុខរប​ច្រៀង​ប្រចាំ ​"​ហាង​គុយ​អេង​"​។​

    ចំណែក​ជនល្មើស​៤​នាក់ ​(ឃាត់ខ្លួន​បាន​ម្នាក់​)៖ ១-​ឈ្មោះ ​អាន លី​លី ហៅ​ទុយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​លំនៅ​អចិន្ត្រៃយ៍ ភូមិ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​, ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​), ២-​ឈ្មោះ ​តូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​(​គេចខ្លួន​), ៣-​ឈ្មោះ​ ជ្រូក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​មិ​ពិតប្រាកដ​(​គេចខ្លួន​) ​និង​៤-​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ​(​គេចខ្លួន​)​។​ សម្ភារៈ​បាត់បង់​ខ្សែក​, ខ្សែដៃ​, ចិញ្ចៀន​ប្លា​ក​ទីន​, លុយ​ដុល្លា​៤០$ (​សរុប​ជា​ទឹកប្រាក់​៨៨៣$)​។​

    វត្ថុតាង​ចាប់យក កាបូប​យួរដៃ​ពណ៌​ឈាមជ្រូក​ចំនួន​១ (​របស់​ជនរងគ្រោះ​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​) និង​ម៉ូតូ​១​គ្រឿង​ម៉ាក Honda Today ពណ៌ខ្មៅ លាយ​ប្រផេះ គ្មាន​ស្លាកលេខ​របស់​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​។​

    តាម​ការសាកសួរ​បំភ្លឺ​របស់​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​ថ្ងៃទី​០៨ ​មករា ​២០១៦ ​វេលា​ម៉ោង០៣​ និង​៥​នាទី​ទៀបភ្លឺ ខណៈពេលដែល​ខ្លួន​កំពុង​គេង​លង់លក់​នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន​ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​ដែល​រៀបរាប់​ខាងលើ​ស្រាប់​តែមាន​មនុស្ស​ប្រុស​៤​នាក់​ដែលមាន​ឈ្មោះ​ដូច​រៀបរាប់​ខាងលើ​បាន​ចូលមកក្នុង​បន្ទប់​របស់ខ្លួន​(​ចូល​តាម​បង្អួច​ភ្លេច​ខ្ទាស់​គន្លឹះ​)​។ ​បន្ទាប់មក​បាន​យក​កូន​កាំ​បិ​ភ្ជង់​ក​ជនរងគ្រោះ​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​រៀបរាប់​ខាងលើ​រួច​បាននាំគ្នា​រត់​ខ្លួន​បាត់អស់​ទៅ។​

    លុះដល់​វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍កំពង់​សំណាញ់​តែម្តង​។ រហូតដល់​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ងៃ ខែ ឆ្នាំ​ដដែល​ តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច ផ្នែក​យុត្តិធម៌​ក្រុង​តាខ្មៅ និង​ប៉ុស្តិ៍​កំពង់​សំណាញ់ បានកំណត់​មុខសញ្ញា​បាន​ម្នាក់​ក្នុងចំណោម​បក្ខពួក​០៤​នាក់​ហើយ​ឈានដល់​ការឃាត់ខ្លួន​យកមក​កាន់​ប៉ុ​ស្តិ៍​កំពង់​សំណាញ់​ដើម្បី​ធ្វើការ​សាកសួរ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ឈ្មោះ អាន លី​លី បាន​សារភាពថា ​ខ្លួន​និង​បក្ខពួក​ពិតជា​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ខាងលើ​ប្រាកដ​មែន ដោយ​មុនដំបូង​បក្ខពួក​របស់ខ្លួន​ឈ្មោះ​ តូ បាន​គោះទ្វា​បន្ទប់​ជួល​របស់​ជនរងគ្រោះ​ហើយ​និយាយថា​មិត្ត​ភក្តិ​របស់ខ្លួន ជួល​បន្ទប់​ក្បែរ​នេះ​តែ​ខ្ញុំ​វង្វេង​ជួយ​ប្រាប់​ខ្ញុំ​ផង​។​

    ភ្លាម​ជនរងគ្រោះ​បាន​បើកទ្វា​បន្ទប់​ស្រាប់​ឈ្មោះ ​តូ បាន​យក​កូនកាំបិត​ចុង​ស្រួច​ដង​ឈើ​ភ្ជង់​ជនរងគ្រោះ​ប្លន់​យក​ទ្រព្យសម្បត្តិ ហើយ​ក៏បាន​រត់គេចខ្លួន​បាត់អស់​ទៅ​។ ជនល្មើស​និង​បក្ខពួក​បាន​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​ប្រហែល​មួយឆ្នាំ​មកហើយ៕

Unnamed %282%29
adverise with khmeread
Loading ad ...