ប្រិយមិត្ត Liverpool ក្តៅក្រហាយ​លោក Jurgen Klopp ដែល​មិន​អាចធ្វើ​ស៊ី​ក្រុម​ខ្សោយ Plymouth មកពី​លី​ក​លំដាប់​ទី​៤

    ​ប្រិយមិត្ត​ហង្ស​ក្រហម Liverpool បាន​ផ្ទុះ​កំហឹង​ទៅលើ​លោក Jurgen Klopp សម្រាប់​ការជ្រើសរើស​កីឡាករ​របស់គាត់ បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម​បានទទួល​លទ្ធផល​ស្មើ​យ៉ាង​អាម៉ាស់​នៅលើ​ទឹកដី​ខ្លួន​ទល់នឹង​ក្រុម​មកពី​លី​ក​លំដាប់​ទី​បួន​អង់គ្លេស Plymouth Argyle ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក FA Cup កាលពី​យប់មិញ​នេះ​។​

​    ​លោក Klopp បាន​ផ្លាស់ប្តូរ​ជម្រើស​ដំបូង​របស់ខ្លួន​ដល់​ទៅ ១០​នាក់​សម្រាប់​ការទទួល​ស្វាគមន៍​ក្រុម​មកពី​លី​ក League Two ដោយ​ដាក់​សុទ្ធតែ​ជម្រើស​កីឡាករ​ក្មេង​។ រឿង​ដ៏​អាម៉ាស់​នោះ គឺ​ពួកគេ​អាច​បញ្ចប់​ការប្រកួត​ត្រឹម​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ទាប​ជាង​ពួកគេ​ដល់​ទៅ ៦៧ លេខ​។​

​    ​ការផ្លាស់ប្តូរ​ដ៏​សម្បើម​មួយ​នេះ​ពី​លោក Klopp យើង​ប្រហែលជា​កត់សម្គាល់​យ៉ាងច្បាស់​ថា​គាត់​ចង់ឱ្យ​ឈុត​ជម្រើស​ទីមួយ​របស់ខ្លួន​ទទួល​បានការ​សម្រាក ប៉ុន្តែ​លទ្ធផល​ស្មើ ០-០ នេះ មានន័យថា​ក្រុម​របស់គាត់​នឹង​ប្រឈមមុខ​នឹង​ការបន្ថែម​ការប្រកួត​មួយទៀត​ផងដែរ​។​

​    ​ហើយ​ជាការ​ពិតណាស់ ប្រិយមិត្ត Liverpool ពិតជា​មិន​រីករាយ​សម្រាប់​លទ្ធផល​នេះឡើយ ដែលមាន​អ្នកគាំទ្រ​មួយ​បាន​សរសេរ​សារ​ចោទ​ទៅលើ​លោក Klopp ថា "​យ៉ាងហោចណាស់​យើង​ទាំងអស់​អាច​យល់ស្រប​ថា​នេះ​គឺជា​កំហុស​របស់ Klopp ដែល​ដាក់​ក្រុម​ដ៏​អន់​មួយ​ឱ្យ​លេង​"៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត