រថយន្ត​តាក់ស៊ី​ក្រុមហ៊ុន​វាល​ស្បូវ បើក​លឿន​បុក​ក្នុង​រង្វង់​មូល​វិមានឯករាជ្យ​បាក់​ផ្នូរ​វីរៈជន​២

    ភ្នំពេញ ​៖ រថយន្ដ​តាក់​ស៊ីរបស់​ក្រុមហ៊ុន​វាល​ស្បូវ​២៤​ ម៉ោង​មួយគ្រឿង​បើក​យ៉ាង​លឿន​ក្នុង​រង្វង់​មូល​មិន​ប្រ​យ័ត្ន​បាន​ជ្រុល​ទៅ​ខឿន​រង្វង់​មូល​វិមានឯករាជ្យ​បណ្ដាលឱ្យ​បាក់​ផ្នូរ​វីរៈជន​អស់​២។​

    ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ជាប់រ​វ​ង្វ​ង់​មូល​វិមាន​ឯករាជ​ស្ថិតនៅ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​កាមរី ​(​បា​ឡែ​ន​)​ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AL.2262 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​ដំបូង​គេ​សង្កេតឃើញ​រថយន្ត​ខាងលើ បានធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ខណៈ​ដល់​ចំណុចកើតហេតុ​ខាងលើ​មិន​ព្រម​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​និង​រង្វង់​មូល​វិមានឯករាជ្យ បណ្ដាលឱ្យ​បែកបាក់​ផ្នូរ​វីរៈជន​ចំនួន​២ ហើយ​រថយន្ត​បង្ក​បាន​កល់​ជាប់​និង​រង្វង់​មូល​ទៅមុខ​លេង​រួច​។​

    ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​បើកទ្វារ​ចុះ​រត់​ខ្លួន​បាត់​,​ បន្ទប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​៕

Unnamed adverise with khmeread

មតិយោបល់