ស្មា​ត​ហ្វូ​ន​ថ្មី​បង្ហាញខ្លួន​នៅ​ពិព័រណ៍ CES អាច​បែងភាគ​ទៅជា​កុំព្យូទ័រ Window 10, Teblet និង អេក្រង់ 3D Touchscreen ទៀត​

    ​Graalphone គឺជា​ឧបករណ៍​មានមុខ​គ្នា ៤ ក្នុង​ម៉ាស៊ីន​តែ ១ ដែល​បានប្រកាស​ក្នុងការ​តាំងពិព័រណ៍ CES 2017​។ ឧបករណ៍​នេះ​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដំណើរការ​លើ Android​។ លើសពីនេះ​ទៀត វា​នៅ​អាច​បែងភាគ​ទៅជា​ម៉ាស៊ីន​កុំព្យូទ័រ​ប្រើប្រាស់ Windows 10, ធ្វើជា Tablet ប្រើ Android និង​ជាកា​មេ​រ៉េ​ទំហំ ៧ អ៊ី​ញ មាន​អេក្រង់ 3D Touchscreen ទៀតផង​។​

​    ​ក្នុង​អតីតកាល​មាន​ឧបករណ៍​ទំនើប​បែបនេះ​ដែរ ប៉ុន្ដែ​បានត្រឹមតែ ២ យ៉ាង​ក្នុង​របស់​តែមួយ​ប៉ុណ្ណោះ​។ ដោយ​អាច​ប្រើ​ជា​ស្មា​ត​ហ្វូ​ន ជា Tablet ជា​កុំព្យូទ័រ​ខ្នាតតូច និង​ជា​កាមេរ៉ា ឧបករណ៍​នេះ​មាន​ទំហំ​អេក្រង់ ៥ អ៊ី​ញ Full HD និង​ប្រើប្រាស់ Qualcomm Octa core processor​។​

​    ​ឧបករណ៍​នេះ​ផងដែរ​មាន​កាមេរ៉ា Mode តែមួយ​តែ​បង្កប់​កាមេរ៉ា​ពីរ ដែល​រួមបញ្ចូល​ជាមួយនឹង​បច្ចេកវិជ្ជា​កាមេរ៉ា 3D ហ្ស៊ូ​ម​បាន ៥ ដង និង Flash ប្រភេទ Xenon​។ យ៉ាងណាមិញ តម្លៃ​និង​ភិនភាគ​លម្អិត​សម្រាប់​ឧបករណ៍​នេះ​មិនទាន់​បញ្ចេញ​ខណៈដែល​គេ​រំពឹងថា​វា​អាច​នឹង​លក់​នៅលើ​ទីផ្សារ​នៅពេល​ណាមួយ​ក្នុងឆ្នាំនេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត