samsung-banner
adverise with khmeread

ទីបំផុត Ozil ចេញមកបំភ្លឺពីអនាគតរបស់ខ្លួនជាមួយនឹង Arsenal

1

    ​Mesut Ozil បាន​ទទួលស្គាល់ថា គាត់​នឹង​ចុះហត្ថលេខា​នៅលើ​កុងត្រា​ថ្មី​ជាមួយនឹង​កាំភ្លើង​ធំ Arsenal ប្រសិនបើ​លោក Arsene Wenger បង្ហាញ​ចេតនា​ក្នុង​ការបន្ត​ស្នាក់នៅ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Gaol.com បញ្ជាក់​កាលពី​ខែតុលា​ឆ្នាំមុន Ozil រីករាយ​ស្នាក់​នៅលើ​ទឹកដី Arsenal ប៉ុន្តែ​គាត់​ចង់ដឹង​ច្បាស់​អនាគត​របស់​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​ជាមុនសិន មុនពេល​ដែល​គាត់​សម្រេចចិត្ត​ពី​អនាគត​របស់ខ្លួន​សម្រាប់​កាំភ្លើង​ធំ ខណៈដែល​កុងត្រា​ស្នាក់​របស់លោក Wenger នឹងត្រូវ​ផុតកំណត់​នា​រយៈពេល​ប្រាំ​មួយខែ​ខាងមុខ​ទៀត​នេះ​។​

​    ​កុងត្រា​បច្ចុប្បន្ន​របស់​ខ្សែបម្រើ​ឆ្នើម​រូបនេះ នឹងត្រូវ​ផុតកំណត់​នៅ​ទីផ្សារ​រដូវក្តៅ​នៃ​ឆ្នាំ​២០១៨ ដូចគ្នា​ទៅនឹង Alexis Sanchez ហើយ​អ្នក​ទាំងពីរ​នៅតែ​មិនទាន់​យល់ព្រម​ចុះហត្ថលេខា​ទៅលើ​ការពង្រីក​សុពលភាព​ស្នាក់​បន្ត​នៅលើ​ទឹកដី Emirates Stadium នៅឡើយ​នោះទេ ប៉ុន្តែ​គាត់​បាន​ប្រាប់​ទៅកាន់​ក្លឹប​ថា គាត់​នឹង​នៅតែមាន​ឆន្ទៈ​បន្ត​អាជីព​នៅក្នុង​ទឹកដី​ទីក្រុង​ឡុង​ដ៍​ខាងជើង​មួយ​នេះ​។​

​    ​Ozil បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Kicker "​ខ្ញុំ​ពិតជា​រីករាយ​នៅឯ Arsenal ហើយ​ខ្ញុំ​ត្រូវ​អនុញ្ញាតឱ្យ​ក្លឹប​ដឹងថា ខ្ញុំ​នឹង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​។ ប្រិយមិត្ត​ចង់ឱ្យ​ខ្ញុំ​ស្នាក់ ហើយ​បច្ចុប្បន្ន​វា​គឺ​គ្រាន់តែ​អាស្រ័យទៅលើ​ក្លឹប​ប៉ុណ្ណោះ​"​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​ក្លឹប​ដឹងថា​កត្តា​ភាគច្រើន​ដែល​ខ្ញុំ​នៅទីនេះ ដោយសារតែ Arsene Wenger ។ គាត់​គឺជា​អ្នកចាត់ការ​ម្នាក់​ដែល​ចុះហត្ថលេខា​ទិញ​ខ្ញុំ ហើយ​គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​ជឿជាក់​លើ​ខ្ញុំ​។ ក្លឹប​ក៏​ដឹងផង​ដែរ​ថា ខ្ញុំ​ចង់​ជាក់ច្បាស់​ពី​អ្វីដែល​អ្នកចាត់ការ​រូបនេះ​នឹងត្រូវ​ធ្វើ (​នា​ថ្ងៃ​អនាគត​)"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់