samsung-banner
adverise with khmeread

Luis Enrique: Barcelona សមនឹងឈ្នះ Villarreal

1

    ​លោក Luis Enrique ជឿជាក់ថា អ្នកមាន​បុណ្យ Barcelona ធ្វើបាន​ល្អប្រសើរ​គ្រប់គ្រាន់​ក្នុងការ​ផ្តួល Villarreal ក្នុងការ​ប្រកួត​ដែល​បញ្ចប់​ត្រឹម​លទ្ធផល ១-១ របស់​ពួកគេ​កាលពី​យប់មិញ​នេះ​។​

​    ​Barca ស្ទើរតែ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ​ដោយ​បាត់បង់​បី​ពិន្ទុ​ពេញ ដែល​ប្រិយមិត្ត​អ្នកមាន​បុណ្យ​ត្រូវ​អរគុណ​ទៅដល់​គ្រាប់​បាល់ Free-kick នៅ​នាទី​៩០ ដោយ​ថ្វី​ជើង​របស់ Lionel Messi ដោយ​ក្រុម​ទាំងពីរ​បាន​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ​នៅឯ​ទឹកដី Estadio de la Ceramica ខណៈដែល​កីឡាករ Nicola Sansone អាច​ស្វែងរក​គ្រាប់​បាល់​បើកឆាក​តាំងពី​ដើមតង់​ទីមួយ​មកម្ល៉េះ​។​

​    ​ក្រុម​ភ្ញៀវ​ក៏​ស្ទើរតែ​នឹង​ទទួលបាន​ឱកាស​នៃ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ចំនួន​ពីរលើក​ផងដែរ​តែ​ត្រូវបាន​បដិសេធ ក្នុងអំឡុងពេល​ដ៏​ចលាចល​នៅ​តង់​ទី​ពីរ​។​

​    ​ហើយ​លោក Luis Enrique ដែល​ទើបនឹង​ដឹកនាំ​ក្រុម​របស់ខ្លួន​បរាជ័យ​ក្រោម​ដៃ Athletic Bilbao ក្នុង​លទ្ធផល ២-១ ក្នុងការ​បើកឆាក​ថ្មី​នៃ​ឆ្នាំ ២០១៧​នេះ បានបង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​ដែល​ត្រឡប់មកផ្ទះ​វិញ​ដោយ​មិន​ទទួលបាន​ពិន្ទុ​ពេញ​។​

​    ​អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បញ្ជាក់ថា "​ក្រុម​នេះ​ស័ក្តិសម​ច្រើនជាង យើង​ស័ក្តិសម​នឹង​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​បាល់ទាត់​គឺ​មិន​តែងតែ​យុត្តិធម៌​រហូត​នោះឡើយ​។ Villarreal គឺជា​ក្រុម​មួយ​ដែល​ព្យាយាម​លេង ពួកគេ​មាន​កីឡាករ​មានគុណ​ភាព​។ ពួកគេ​ដឹង​ពី​បច្ចេកទេស​លេង​បាន​យ៉ាង​ល្អ ជាមួយនឹង​បាល់ និង​ដោយ​គ្មាន​បាល់​។ យើង​ដឹង​ពី​ភាពលំបាក​នៃ​ការប្រកួត​ទល់នឹង Villarreal ប៉ុន្តែ​យើង​ស័ក្តិសម​នឹង​ឈ្នះ​។ ខ្ញុំ​មិនមាន​អ្វីដែល​ត្រូវ​និយាយ​បន្ថែម​ទៀតឡើយ​ទៅលើ​កីឡាករ​របស់ខ្ញុំ យើង​លេង​បានល្អ​ណាស់​។ អារម្មណ៍​គឺ​ដូចគ្នា​ទៅនឹង​អារម្មណ៍​ដែល​ខ្ញុំ​មាន​នៅឯ​ទឹកដី Bilbao យើង​លេង​ល្អ​ជាង​ជាការ​ពិត​។ យើង​បាន​បង្កើត​ឱកាស​ជាច្រើន​ទៅលើ​ក្រុម​ដែល​ទប់​មិន​ឱ្យគេ​ស៊ុត​ចូល​តិចជាងគេ​ក្នុង​លី​ក La Liga នេះ បើទោះបីជា​យើង​ស៊ុត​មិន​ច្បាស់​នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ក្តី​"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់