ស្ងាត់ៗ ចៀ​វៃ​ក្នុង​រឿង​ព្រះ​នាង​យ៉េ​យ៉េ ប្រសូត​បានកូន​ស្រី​មួយ​

    ​នាង Ruby Lin សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ចិន​ចុងក្រោយ​គឺ រឿង​ព្រះ​នាង​យ៉េ​យ៉េ​ឥឡូវ​ប្រកាស​ធ្វើជា​ម្ដាយ​គេ​ផ្លូវការ​ហើយ​។​

​    ​តារា​សម្ដែង​រូបនេះ​បានផ្ដល់​កំណើត​កូន​ដំបូង​ជាមួយនឹង​ប្ដី​នាង​ជា​តារា​សម្ដែង​គឺ​លោក Wallace Huo កាលពី​ថ្ងៃ​សុក្រ ទី ៦ ខែមករា​។​

​    ​យោងតាម​វេ​ប​សាយ Apple Daily កូនស្រី​មាន​ប្រវែង ៥០ សង់ទីម៉ែត្រ និង​ទម្ងន់ ៣,៣ គីឡូ​ក្រោម​ដោយ​ផ្ដល់កំណើត​តាមរយៈ​ការវះកាត់​នៅ​មន្ទីរពេទ្យ Chung Shan ក្នុង​ទីក្រុង​តៃប៉ិ​។​

​    ​បន្ទាប់ពី​ការផ្ដល់​កំណើត​ដល់​កូន​របស់​នាង Ruby Lin បាន​ថតរូប​ភាព​ដាន​ម្រាមជើង​របស់​កូន​នាង​នៅលើ​បណ្ដាញ​សង្គម​ដោយ​សរសេរ​ពាក្យ​ស្វាគមន៍​សមាជិក​ថ្មី​របស់​នាង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត