adverise with khmeread Index

បញ្ជូនបុរសរំលោភកូនចុងទៅតុលាការនិងបញ្ជូនកូនទៅព្យាបាលនៅគន្ធបុប្ផាខេត្តសៀមរាបព្រឹកនេះ

     ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ដែល​បាន​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​៩​ឆ្នាំ​នៅក្នុង​ព្រៃ​ស្ថា​ត់​បានសម្រេច​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នា​ព្រឹក​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​

    ចំណែក​កុមារី​រងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ​ដែល​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​ត្រូវបាន​អង្គការ​CPU​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យគន្ធបុប្ផា​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​២២​មករា​នេះ​ផងដែរ ។​

    គួររំលឹកថា បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០១៦​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​សន្ធវៈ​លើ​អនីតិជន​អាយុ​៩​ឆ្នាំ​ជា​កូនស្រី​ចុង​នៅ​ចំណុច​អូរ​កេងកង ស្ថិតនៅ​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណ​:​ពេល​នាំ​នាង​ដាក់​អង្គប់​យក​សត្វ​នៅក្នុង​ព្រៃ​ស្ងាត់​រួចរំលោភ​បានសម្រេច ។​

    ប៉ូលិស​ស្រុ​អន្លង់វែង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​សៀង សាវុធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ត្រូវជា​ឪពុកចុង​បាន​បបួល​កូនចុង​របស់ខ្លួនទៅ​ដាក់​អង្គុប​យក​សត្វ នៅក្នុង​ព្រៃ​ស្ងាត់ រួច​ក៏បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច   ។​

    ចំណែក​កុមារី​គ្រោះ​ឈ្មោះ ច​.​ស​.​រអា​យុ ៩ ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ជា សិស្ស​ថ្នាក់​ទី​២ បណ្តាល​ឲ្យ​រងគ្រោះ​ធ្ងន់ធ្ងរ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សង្គ្រោះបន្ទាន់ ។​
   បន្ទាប់ពី​បាន​ឃាត់ខ្លួន​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​និតិ​វិធី  នា​ព្រឹក​ថ្ងៃទី​២២​មករា​នេះ​៕​

adverise with khmeread

មតិយោបល់