បេ​ក្ខ​នារី​ម្នា​ក់ពាក់​ឈុត​ក្បាច់​អគារ​ប៉េ​ត្រូ​ណាស់ ផ្អើល​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រវាល​ម៉ាឡេស៊ី​

    ​អគារ​ភ្លោះ​ដ៏​ភ្លឺ​ចែងចាំង ដែល​តំណាងឱ្យ​ប្រទេសជាតិ​ម៉ាឡេស៊ី​បានក្លាយ​ជាការ​បំផុសគំនិត​មួយ​សម្រាប់​ការធ្វើ​សម្លៀកបំពាក់​តំណាង​ជាតិ​របស់​ម៉ាឡេស៊ី ក្នុង​កម្មវិធី Miss Universe Malaysia​។​

​    ​បវរកញ្ញា​នាង Kiran Jassal នឹង​បង្ហាញ​អគារ​ភ្លោះ​ទៅលើ​ថ្នាក់​ពិភពលោក​តាមរយៈ​សម្លៀក​បំពាក់​របស់​នាង ដែល​រចនា​ឡើង​ដោយ Rizman Ruzaini​។​

​    ​ធ្វើឡើង​ពី​ប្រាក់ និង​មាន​ពណ៌​ភ្លឺ​ថ្លា​រុំ​ព័ទ្ធ​នាង Kiran ជាមួយនឹង​ត្បូង​គ្រី​ស្តា​ល់ Swarovski ច្រើនជាង ១០ ម៉ឺន​គ្រាប់​ដេរ​ដោយ​ដៃ​ផ្ទាល់​។​

​    ​ហើយ​នាង Kiran នឹង​នាំនូវ​កន្សែង​បង់ក​ឈ្មោះ Swarovski Kuala Lumpur Scarf តំណាងឱ្យ​អគារ​កប់​ពពក​របស់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែល​ផលិត​ដោយ​ក្រុមហ៊ុន dUCk Scarves របស់​ម៉ាឡេស៊ី ហើយក៏​ជា​កាដូ​ជាតិ​មួយ​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​នេះ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត