ឃាត់​អ្នក​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំញៀន​ប្រុស​ស្រី ​៥​ នាក់​នៅ​សណ្ឋាគារ​តាន់​ថា​វ័រ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​សហ​ការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ម៉េង វិមាន​តារា អធិការរង​ប៉ូលិស​ខណ្ឌមានជ័យ​ដោយ មានការ​សម្របសម្រួល​ដោយ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​បាន​កំពុង​ចុះបង្ក្រាប​គ្រឿងញៀន​នៅក្នុង​សណ្ឋាគារ​តាន់​ថា​វ័រ  កាលពី​វេលា​ម៉ោង​១២ ​និង​១៥​នាទី ថ្ងៃទី​៩ ​ឆ្នាំ២០១៦​ស្ថិត នៅ​ក្រុម​៧​ភូមិ ២​សង្កាត់​ទួល​ទំ​ពូ​ទី​១ ខណ្ឌចំការមន​នេះ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៥​នាក់​(​ស្រី​ជនជាតិខ្មែរ​៣​នាក់ និង​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​និង​ខ្មែរ​ម្នាក់​) ដកហូត​ថ្នាំញៀន​ចំនួន​២៨​កញ្ចប់​(​ធំ​៣ តូច​២៥)​មាន​ថ្នាំ​ក្រវី​មួយ​គ្រាប់ ជញ្ជីង​ថ្លឹង​១ រួមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​និង​ម៉ូតូ​២​គ្រឿង​រថយន្ត​កូ​រូ​ឡា​១​គឿង​។

    រោយ​ប្រតិបត្តិ​ការណ៍​នេះ ជនសង្ស័យ​ទាំង​៤​នាក់​ទី​១-​ឈ្មោះ អែម លក្ខិណា ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ មុខរបរ​ជា​មេកា​នៅ​ក្លឹប​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​ជា​អ្នកជួញដូរ​,​ ទី​២​ឈ្មោះ ម៉ៅ សា​ទុំ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នករត់​តុ​កនៅ​មជ្ឈមណ្ឌល​រ៉ុ​ក ជា​អ្នក យកទៅ​ចែកចាយ​ស្នាក់នៅ​ជាមួយគ្នា​មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​ចារ​ ឃុំ​អូរ​ចា​រ ​ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង, ​ទី​៣-​ឈ្មោះ សុខ ស្រី​និ​ច​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ មុខរបរ​និស្សិត​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ដើមថ្កូវ​ស្រុកកំណើត​ភូមិ​ទួល​ត្នោត ​ឃុំ​គគី​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល, ​ទី​៤-​ឈ្មោះ ollkeze obiomakingsley ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ជនជាតិ​និ​ហ្សេ​រី​យ៉ា​ និង​ទី​៥-​ឈ្មោះ នៅ សម្បត្តិ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់ នៅ ផ្ទះ​លេខ​NW100 ផ្លូវ២១ ភូមិបា​យ៉ាប សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​(​ជា​អ្នកទិញ​មកប្រើប្រាស់​ពី​ស្ត្រី​ជា​អ្នកលក​ខាងលើ​)​។​

    ក្រោយពី​ឃាត់ខ្លួន​រួចហើយ​សម្ថ​ត​កិច្ច​បា​នប​ញ្ចូ​ន ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

Unnamed
adverise with khmeread
Loading ad ...