ក្នុងសប្ដាហ៍នេះផ្កាយដុះកន្ទុយ ដែលបានចាប់ផ្ដើមមានជីវិតនៅក្រៅប្រព័ន្ធសុរិយគតិរបស់យើងនឹងមើលឃើញពីផែនដីជាលើកដំបូង ខណៈដែលជ្រៀតចូលមកគន្លងរបស់ផែនដី។
ផ្កាយដុះកន្ទុយនោះនៅឆ្ងាយពីផែនដីប្រមាណជា ១០៦ លានគីឡូម៉ែត្រពីចម្ងាយកៀកបំផុត។
ការរកឃើញដុំថ្មអវកាសផ្សេងទៀតហៅថា 2016 WF9 ដែលកំពុងធ្វើដំណើរមកប្រព័ន្ធសុរិយគតិ កំពុងស្ថិតនៅគន្លងរបស់ភពព្រហស្បតិ៍មានចម្ងាយឆ្ងាយគួរសមពីព្រះអាទិត្យ។
នៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំនេះ វានឹងមកគន្លងរបស់ផែនដី ហើយខិតចូលមកកៀកក្នុងចម្ងាយ ៥១ លានគីឡូម៉ែត្រពីផែនដី។ ប៉ុន្ដែអង្គការណាសានៅតែមិនទាន់ដឹងថាវត្ថុនោះគឺជាផ្កាយដុះកន្ទុយ ឬក៏ជាអាចម៍ផ្កាយនៅឡើយទេ។
អង្គការណាសាបាននិយាយថា "2016 WF9 គឺមិនគំរាមកំហែងដល់ផែនដីនោះទេសម្រាប់វត្តមានរបស់វាថ្ងៃអនាគត"។
អ្វីដែលអ្នកវិទ្យាសាស្ត្រដឹងគឺ 2016 WF9 មានទំហំពី ០,៥ ទៅ ១ គីឡូម៉ែត្រប៉ុណ្ណោះ៕
ប្រភព៖បរទេស
