Manchester City កំពុងចរចាទិញយក Rakitic ពី Barcelona

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​វិលត្រឡប់​ទៅកាន់​ក្លឹប​ចាស់​របស់ខ្លួន ដើម្បី​ចុះហត្ថលេខា​ទិញយក​ខ្សែបម្រើ​កណ្តាល​កីឡាករ Ivan Rakitic. នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​Rakitic មិនត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ឈុត​ជម្រើស​របស់​អ្នកមាន​បុណ្យ Barcelona សម្រាប់​ជំនួប​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga នៅឯ​ទឹកដី Villarreal កាលពី​យប់មិញ​នោះឡើយ ខណៈដែល​តារាបាល់ទាត់​អន្តរជាតិ​ក្រូ​អាស៊ី​រូបនេះ ត្រូវបាន​បាត់​មុខជា​រឿយៗ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​កន្លងមកនេះ ដែលជា​រឿង​ដ៏​ចម្លែក​មួយ ដែល​គាត់​មិន​ធ្លាប់​អវត្តមាន​នោះឡើយ​ចាប់តាំងពី​ការចុះហត្ថលេខា​ចុះចូល​ក្លឹប​ពី Sevilla កាលពី​ឆ្នាំ​២០១៤​។​

​    ​យោងតាម​វេ​ប​សាយ Dailystar បាន​បញ្ជាក់ថា បច្ចុប្បន្ន​គាត់​អាច​នឹងមាន​តម្លៃ​ខ្លួន​ប្រហែលជា ៤២​លាន​ផោន​សម្រាប់​ការផ្ទេរ​មួយ​នេះ ទោះបីជា​គាត់​ត្រូវបាន​ស្ថិតនៅក្នុង​ចំណាប់អារម្មណ៍​របស់​គូប្រជែង​រួម​តំបន់ Manchester United ។​

​    ​ហើយ​យោងតាម​កាសែត​ក្រូ​អាស៊ី Jutarnji List និយាយថា Guardiola ចង់​ដឹក​ដៃ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ​មក​ចូលរួម​ជាមួយ​ខ្លួន បន្ទាប់ពី​ក្រុម​របស់គាត់​បាន​បាត់បង់​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់ Ilkay Gundogan ដោយសារ​បញ្ហា​របួស​ពេញ​មួយ​រដូវ​កាល ដែល​បានធ្វើឱ្យ​គាត់​សម្រេចចិត្តថា តារាបាល់ទាត់​រូបនេះ​គឺជា "​ជម្រើស​ដ៏​ពិសេស​មួយ​"៕

Download
adverise with khmeread
ប្រភព៖ Dailystar

អ្នកនឹងចូលចិត្ត