samsung-banner
adverise with khmeread

គោលដៅ​របស់ Liverpool កីឡាករ Julian Brandt និយាយថា គាត់​មិន​ខ្លាច​ក្នុងការ​ទាត់ចោល​សំណើ​របស់ Bayern ជា​លើក​ទី​ពីរ​នោះឡើយ​

5872962c107a4098b8000001

    ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​ក្រុម Bayer Leverkusen កីឡាករ Julian Brandt បានបញ្ជាក់​យ៉ាងច្បាស់​ថា គាត់​មិន​ខ្លាច​បដិសេធ​ការផ្ទេរ​ទៅកាន់​ក្លឹប​យក្ស​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ក្រុម Bayern Munich នោះឡើយ​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ២០​ឆ្នាំ​រូបនេះ គឺជា​គោលដៅ​ដោះដូរ​មួយ​សម្រាប់​ហង្ស​ក្រហម Liverpool ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ Bayern លោក Carlo Ancelotti បាន​និយាយថា គាត់​បាន​សម្លឹង​មិន​ដាក់​ភ្នែក​នោះឡើយ​ក្នុងការ​ប្រមាញ់​តារាបាល់ទាត់​រូបនេះ ពី​គូប្រជែង​ក្នុង​លី​ក​របស់ខ្លួន​។​

​    ​ត្រឡប់​ទៅកាន់​ខែតុលា​ឆ្នាំមុន​វិញ យោងតាម​វេ​ប​សាយ 90min បានឱ្យដឹងថា Brandt បាន​ទទួលស្គាល់ថា ម្ចាស់​ជើងឯក​លី​ក​កំពូល​អាល្លឺម៉ង់​បាន​ផ្តល់ជូន​នូវ "​ជម្រើស​គួរឱ្យ​ចាប់អារម្មណ៍​" មួយ ដែល​គាត់​ក៏បាន​ព្រលយ​ពាក្យ​ថា គាត់​នឹងមិន​ចូលចិត្ត​ក្នុងការ​ចាកចេញ​សម្រាប់​ក្លឹប​អាល្លឺម៉ង់​ដូចគ្នា​នោះឡើយ​។ ប៉ុន្តែ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ Bild កាលពីពេល​ថ្មីៗ​នេះ តារាបាល់ទាត់​រូបនេះ បាន​និយាយថា គាត់​បានរៀបចំ​ខ្លួន​ជាស្រេច​ក្នុងការ​បដិសេធ​ទៅលើ​សំណើ​ដទៃទៀត​ពី Bayern ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា ការផ្ទេរ​មួយ​នេះ​គឺ​មិន​ស័ក្តិសម​នឹង​គាត់​នោះ​។​

​    ​តារា​លេចធ្លោ​វ័យក្មេង​រូបនេះ ធ្លាប់បាន​មើលស្រាល​ទៅលើ Bayern មួយ​លើក​រួចមកហើយ ដោយ​គាត់​បានជ្រើសរើស​ចូលរួម​ជាមួយនឹង Leverkusen ពី Wolfsburg ខណៈដែល​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ​បានផ្តល់​សំណើ​ទៅដល់​រូបគាត់​។ ហើយ​គាត​បាន​បញ្ជាក់ថា ខ្លួន​មិន​ភ័យខ្លាច​ក្នុងការ​បដិសេធ​ការប៉ុនប៉ង​ពី Bayern ម្តងទៀត​នោះឡើយ ខណៈដែល​កិច្ចពិភាក្សា​ពង្រីក​សពុល​ភាព​ស្នាក់​បន្ត​កំពុង​នឹង​ដំណើរការ​ជាមួយនឹង​ក្លឹប​ថ្មី​របស់គាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់