samsung-banner
adverise with khmeread

Antonio Conte សារភាពថា​គាត់​មិនអាច​ឈរជើង​បានយូរ​ដូច Ferguson និង Wenger ទេ​

Antonio conte 1rtuifuhsbfl81fdphs0zhuev2

    ​លោក Antonio Conte គិតថា​វីរបុរស​ប្រចាំ​ក្លឹប​បិសាច​ក្រហម Manchester United លោក Sir Alex Ferguson គឺជា​គំរូ​មួយ​សម្រាប់​គាត់ ប៉ុន្តែ​គាត់​មិនដឹង​នោះឡើយ​ថា​តើ​គាត់​អាច​ចម្លង​តាម​អាជីព​របស់​វីរបុរស​របស់​បិសាច​ក្រហម​រូបនេះ​បាន​ឬ​យ៉ាងណាទេ ខណៈដែល​គាត់​រំពឹងថា​នឹង​ចូលនិវត្តន៍​នៅ​វ័យក្មេង​ជាង​អតីត​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​។​

​    ​ប្រធាន​ក្លឹប​តោ​ខៀវ Chelsea លោក Michael Emenalo បាន​និយាយថា គាត់​សង្ឃឹមថា លោក Conte នឹង​អាចដឹកនាំ Chelsea "​ជា​ដរាប​" ប៉ុន្តែ​លោក Conte មិន​ប្រាកដ​នោះឡើយ​ថា​តើ​គាត់​នឹង​អាចធ្វើ​វា​បានយូរ​ដូច Ferguson ឬក៏​យ៉ាងណា​នោះ​។​

​    ​លោក Ferguson បានឈ្នះ​ពានរង្វាន់​ជាច្រើន រួមមាន​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ចំនួន​១៣ Champions League ចំនួន​ពីរ​សម័យកាល និង​ពានរង្វាន់​ផ្សេងៗ​ទៀត​នៅក្នុង​អាជីព​ដ៏​ជោគជ័យ​របស់គាត់​។ Conte បាន​បង្ហើប​ឱ្យដឹងថា គាត់​មាន​ការគោរព​សម្រាប់​ភាពជោគជ័យ​ជាច្រើន​ឆ្នាំ​ដែល​សម្រេចបាន​ដោយ Ferguson  និង Arsene Wenger ។​

​    ​Conte បានបញ្ជាក់​នៅក្នុង​ស​ន្និ​សិទ្ធ​កាសែត​ថា "​អ្នក​កំពុង​ពិភាក្សា​អំពី​បិសាច​ចំនួន​ពីររូប ដែលជា​អ្នកចាត់ការ​ទូទៅ​ដ៏​អស្ចារ្យ​ទាំងពីរ​រូប​។ សម្រាប់​ខ្ញុំ ដែល​ហ៊ាន​និយាយថា​ជា​អ្នកចាត់ការ​ទូទៅ​ដ៏​អស្ចារ្យ​នោះ​គឺ ដោយសារតែ Sir Alex Ferguson គឺជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ខ្ញុំ​។ ពេលដែល​ខ្ញុំ​ឃើញ​គាត់ ប៉ុន្តែ​ពេលដែល​ខ្ញុំ​ឃើញ Arsene ផងដែរ​នោះ ពួកគេ​គឺជា​ឧទាហរណ៍​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​សង្ឃឹម​នឹងមិន​ធ្វើតាម​បាន​ទាំងស្រុង​នោះឡើយ​ទៅនឹង​អាជីព​របស់​ពួកគេ ប៉ុន្តែ​រយៈពេល ១០​ឆ្នាំ អាច​បាន​។ វា​គឺ​គ្រប់គ្រាន់​ពេក​ហើយ​សម្រាប់​ខ្ញុំ​។ ម្ភៃ​ឆ្នាំ​បន្ថែមទៀត​? ឥឡូវនេះ​ខ្ញុំ​មាន​វ័យ ៤៧​ឆ្នាំ​។ ខ្ញុំ​ចង់​បានតែ​ប្រពន្ធ​ខ្ញុំ​មិន​ស្តាប់​ខ្ញុំ​ទេ​"៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់