ប៉ូលិស​ក្រសួងមហាផ្ទៃ​បង្ហាញមុខ​ក្រុមចោរប្លន់​ប្រដាប់​ដោយ ​AK ចេញប្លន់កាលពីពេលថ្មីៗនេះ

    ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ព្រហ្ម​ទ​ណ្ឌ ក្រសួងមហាផ្ទៃ​ បាន​បង្ហាញមុខ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​៨​នាក់ ដែល​បានធ្វើ​សកម្មភាព​ប្លន់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ នៅរសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧​នេះ​។​

​    សន្និសីទ​បង្ហាញមុខ​ក្រុមចោរ​ប្រដាប់អាវុធ​នេះ បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡិ​ក វណ្ណៈ អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង៉េ​ង ជួ​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក កុសល​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ព្រហ្មទណ្ឌ និង​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​នគរបាល​ពាក់ព័ន្ធ មួយចំនួនទៀត​ផងដែ​រ​។​

    ​នគរបាល​បានឱ្យដឹងថា តាំងពី​ថ្ងៃកើតហេតុ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ទើប​កម្លាំង​ជំនាញ​បង្ក្រាប បាន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​៨​នាក់ ក្នុងចំណោម​បក្ខពួក​១១​នាក់ ហើយ​ក្រោយ​ប្រតិបត្តិការ នគរបាល​ដកហូត​បា​ន អាវុធ AK ចំនួន​៣​ដើម គ្រាប់​មួយចំនួនធំ និង​សំលៀកបំពាក់​យោធា ព្រមទាំង​ឧបករណ៍ ប្រើប្រាស់​មួយចំនួនទៀត​។​

​    ក្រុមចោរ​ប្រដាប់អាវុធ ដែល​បង្ក្រាបបាន​ទាំង​៨​នាក់​នេះ ទី​១.ឈ្មោះ អ៊ី សោ​ភ័​ណ្ឌ អាយុ​៣២​ឆ្នាំ​, ទី​២.ឈ្មោះ សាត ធី​ម អាយុ​៣៨​ឆ្នាំ​, ទី​៣.ឈ្មោះ ស្វាយ តាក់ អាយុ​៣៨​ឆ្នាំ​, ទី​៤.ឈ្មោះ ស៊ុន ប៊ុនធឿន អាយុ​៣៥​ឆ្នាំ​, ទី​៥.ឈ្មោះ សួង ធី ហៅ​ឪ អាយុ​៣៥​ឆ្នាំ​, ទី​៦.ឈ្មោះ អឿន សុ​ផា ហៅ​ផា អាយុ​៣៣​ឆ្នាំ​, ទី​៧.ឈ្មោះ ហម ហាន អាយុ​៤៥​ឆ្នាំ និង​ទី​៨.ឈ្មោះ មាស ធី​ម ហៅ​ធី​ម​ធំ អាយុ​៣៦​ឆ្នាំ ដោយឡែក​បក្ខពួក​៣​នាក់​ទៀត ដែល​កម្លាំង​នគរបាល​ជំនាញ​កំពុង​តាម​ប្រមាញ់ ទី​១.​ឈ្មោះ ផន សុ​ភ័​ណ្ឌ, ទី​២.ឈ្មោះ រ៉ា និង​ម្នាក់ទៀត​មិនទាន់​ស្គាល់ឈ្មោះ​។​

​    គួររំលឹកថា កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រុមចោរប្លន់​មាន​គ្នា​ចំនួន​៧​នាក់ និង​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម  រួច​វាយ​បង្ខំ​ឱ្យ​យក​ទ្រព្យសម្បត្តិ និង​លុយកាក់។ 

    មិនតែប៉ុណ្ណោះ​នៅក្នុង​ពេលនោះ​ក្រុមចោរ​បាន​បាញ់​ជាច្រើន​គ្រាប់​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ដែល​ត្រូវជា​បងប្រុស​ជីដូនមួយ​របស់​ម្ចាស់ផ្ទះ និង​ជា​ប្រជា​ការពារ​ភូមិ ២​គ្រាប់​រងរបួស​ធ្លាយ​ពោះវៀន និង​ត្រូវ​ដៃ ខណៈ​ជនរងគ្រោះ​រូបនេះ​កាន់​កាំភ្លើង​ខ្យល់​១​ដើម ចូលទៅ​ជួយ​ម្ចាស់ផ្ទះ​ដែលជា​ប្អូន។ ក្រោយមក​ជនរងគ្រោះ​បាន​ស្លាប់ ក្រោយ​កើតហេតុ​ចំនួន​០២​ថ្ងៃ៕​

adverise with khmeread