ប្រសិទ្ធភាព​ទឹកឃ្មុំ​លាយ​ទឹក​ក្តៅ​ឧណ្ហៗ​ពេលព្រឹក​ពោះ​ទទេ​ពិតជា​អព្ភូតហេតុ​!

    ​មនុស្ស​ជាច្រើន​បានដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ថា​វា​ល្អ​យ៉ាងណា ប៉ុន្ដែ​មនុស្ស​តិចតួច​ណាស់​ដែល​ដឹងថា​ទឹកឃ្មុំ​ក្ដៅៗ​អាច​ព្យាបាល​ជំងឺ​ជាច្រើន​។ អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​គ្រាន់តែ​ពិសា​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​ជាមួយនឹង​ទឹកឃ្មុំ​២​ស្លាបព្រា​បាយ ពេលព្រឹក​ពោះ​ទទេ​ជាការ​ស្រេច​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​ទឹកឃ្មុំ​ក្ដៅ​ឧណ្ហៗ​អាចជួយ​អ្នក​បាន​៖
​    ​- ជួយ​រំលាយ​អាហារ​
​    ​- ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ព្យាបាល​ផ្ដាសាយ​
​    ​- ព្យាបាល​ជំងឺ​រលាក​ទងសួត​
​    ​- ប្រឆាំង​បាក់តេរី មេរោគ​ផ្សិត និង​មេរោគ​
​    ​- សម្រក​ទម្ងន់​
​    ​- បណ្ដេញ​ជាតិពុល​។​

​    ​ហើយ​អ្នក​អាចយ​កវា​ទៅ​លុបមុខ​មុន​ចូល​គេង ដើម្បី​ជំរុញ​លំហូរ​សរសៃឈាម និង​កម្ចាត់​កោសិកា​ងាប់​ធ្វើឱ្យ​មុខ​ទន់​រលោង​ក្មេង​ជាង​វ័យ​។ អ្នក​ត្រូវ​ត្រៀម​ទឹក​និង​ទឹកឃ្មុំ ដែល​កូរ​រួច​ពី​ព្រឹក​សមល្មម​នឹង​ប្រើប្រាស់​លុបមុខ​ទុក រួច​ដល់ពេល​យប់​មុន​ចូល​គេង​យក​វា​មក​លុបមុខ​ម៉ាស្សា​ថ្នមៗ ៣ ទៅ ៤ នាទី​សឹម​លាងមុខ​ចេញ​ជាមួយនឹង​ទឹក​ក្ដៅ​ឧ​ណ្ឌៗ​៕

The effects of honey and water on an empty stomach are miraculous 600x402 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់