adverise with khmeread Process

បែកធ្លាយ​ទៀតហើយ​! ក្រុម​បិសាច​ក្រហម​លួច​ទាក់ទង​លោក Guardiola នៅ​ទីក្រុង​ប៉ារីស​

​តាម​ការរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United បាន​ចរចា​ជាមួយ​លោក Guardiola ស្ងាត់ៗ​នៅ​ទីក្រុង​ប៉ារីស​។​

​ក្រុម Man Utd បាន​ជួប​ជាមួយ​គ្រូបង្វឹក​ក្រុម Bayern Munich កាលពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចុះបញ្ចូល​រូបគាត់​ឲ្យ​ចូលរួម​ជាមួយ​ក្លឹប​។​

​បើ​យោងតាម​សារព័ត៌មាន L’Equipe បាន​ឲ្យ​ដឹងថា មន្ត្រី​របស់​ក្លឹប​បិសាច​បាន​ជួប​គាត់​នៅក្នុង​សណ្ឋាគារ​មួយ​នៅ​រដ្ឋធានី​របស់​ប្រទេស​ប៉ា​រាំង​។​

​ក្រុម Manchester City ក៏ត្រូវ​បាន​គេ​ជឿថា​ជា​គោលដៅ​របស់លោក Guardiola ផងដែរ ប៉ុន្តែ​ក្រុម Manchester United ក៏​ចង់បាន​គាត់​មក​ដឹកនាំ​ដូចគ្នា​។​

​ក្លឹប Man Utd​បានបង្ហាញ​ពី​បំណង​របស់ខ្លួន​យ៉ាងច្បាស់​ថា​ខ្លួន​ពិតជា​ចង់បាន​គ្រូបង្វឹក​រូបនេះ តាមរយៈ​ការ​បាន​លួច​ចរចា​ស្ងាត់​នេះ​៕

 

adverise with khmeread
ប្រភព៖ metro

មតិយោបល់