ស្ត្រី ១២ លាន​នាក់​កើត​ជំងឺពកក​រាល់​ឆ្នាំ ដោយសារ​មើលស្រាល​រោគសញ្ញា ១១ ចំណុច​នេះឯង​!

    ​រឿង​កាន់តែ​អាក្រក់​ឡើង​ដោយសារ​ស្ត្រី​ច្រើនឡើង​ជឿថា រោគសញ្ញា​ទាំងនេះ​គឺ​គ្រាន់តែ​ជា​ផ្ដាសាយ ឬ​ភាព​នឿយហត់ និង​មើលរំលង​រោគសញ្ញា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មិន​ទៅ​ជួប​វេជ្ជបណ្ឌិត​។​

​    ​តើ​អ្នក​ដឹងថា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ជា​អ្វី​ទេ​? ក្រ​ពេញទី​រ៉ូ​អ៊ី​ត​គឺមាន​ទីតាំងនៅ​ពីមុខ​ក​របស់​អ្នក ហើយ​វា​មាន​រាងដូចជា​មេអំបៅ​អ៊ីចឹង​។ ប្រសិនបើ​ក្រពេញ​នេះ​ដំណើរ​លើសលុប វា​នឹង​ផលិត​អ័រម៉ូន​ច្រើន ដែល​ធ្វើឱ្យ​សុខភាព​មនុស្ស​មិនល្អ និង​បង្ក​ជា​ជំងឺពកក​ទៀតផង (​តាម​របាយការណ៍ WHO ស្ត្រី ១២ លាន​នាក់​ជុំវិញ​ពិភពលោក​កើត​ជំងឺពកក​រាល់​ឆ្នាំ​)​។ ហើយ​ប្រសិនបើ​វា​ដំណើរ​ការធម្មតា​យើង​ក៏​អាច​ទទួលបាន​សុខ​ភាពល្អ​ដូចគ្នា​ដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ជំងឺពកក ដែល​អ្នក​មិនគួរ​មើលរំលង និង​ព្រងើយកន្ដើយ​នោះទេ​៖
​    ​១. ច្រឡោត​គ្រប់ពេល ដោយសារតែ​ការប៉ះពាល់​អ័រម៉ូន serotonin ដែលជា​អ័រម៉ូន​រីករាយ​របស់​មនុស្ស​។​
​    ​២. ជំងឺពកក​អាច​ប៉ះពាល់​ការរំលាយ​អាហារ និង​បណ្ដាលឱ្យ​ទល់លាមក​និង​បញ្ហា​ក្រពះ​ពោះវៀន​។​
​    ​៣. អ្នកមាន​អារម្មណ៍​នឿយហត់​អស់កម្លាំង​គ្រប់ពេល និង​ចង់​គេង​គ្រប់ពេលវេលា​។​
​    ​៤. ជ្រុះ​សក់​និង​សក់​ស្ងួត​។​
​    ​៥. នៅ​សុខៗ​ឡើង​ទម្ងន់​។​
​    ​៦. បាត់បង់​ចំណង់​ផ្លូវភេទ​។​
​    ​៧. មាន​បញ្ហា​សាច់ដុំ ឧស្សាហ៍​រមួល​ជាដើម​។​
​    ​៨. ញ័រ​ដើមទ្រូង​។​
​    ​៩. បាត់បង់​ការប្រមូលផ្ដុំ​អារម្មណ៍​និង​ឈឺក្បាល​តិចៗ​។​
​    ​១០. ឡើង​សម្ពាធ​ឈាម ហើយ​ប្រើ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ក៏​មិន​បាត់​។​
​    ​១១. ឈឺបំពង់ក និង​ក​៕

ប្រភព៖បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...