មិនធម្មតា​! ក្រុមហ៊ុន​ចិន​មួយ​ផលិត​ស្មា​ត​ហ្វូ​ន​អាច​ស្កែ​ន​ដឹងថា​អាហារ​មាន​ជាតិគីមី​ឬ​គ្មាន​

    ​ដែល​ធ្លាប់​ចង់បាន​ទូរស័ព្ទ​ដែល​អាច​សម្គាល់​សម្ភារៈ​ជាមួយ​ការ​ស្កែ​ន​ភ្លាមៗ​ដែរឬទេ​? ខាងក្រោម​នេះ​មិនមែនជា​រឿងប្រឌិត​វិទ្យាសាស្ត្រ​ទេ ខណៈ​ទូរស័ព្ទ Changhong H2 ត្រូវបាន​អះអាងថា មាន​សមត្ថភាព​ស្កែ​ន​វត្ថុ​ធាតុគីមី​បាន​។​

​    ​ទូរស័ព្ទ​ចិន​ប្រភេទ​នេះ​បាន​ភ្ជាប់​មកជា​មួយ​ម៉ាស៊ីន​ស្កែ​ន​ម៉ូលេគុល​មួយ ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ស្កែ​ន​និង​សម្គាល់​វត្ថុ​ធាតុគីមី​និង​សម្ភារៈ​ផ្សេងៗ ជាពិសេស​អាច​ពិនិត្យ​ដឹង​អាហារ​មាន​ជាតិគីមី​ថែម​ទៀតផង​។​

​    ​ក្រុមហ៊ុន Changhong បាន​និយាយ​នៅក្នុង​វីដេអូ​ផ្សព្វផ្សាយ​របស់ខ្លួន​ថា "​វត្ថុ​នីមួយៗ​មាន​ម៉ូលេគុល​ពិសេស​មួយ​។ H2 ជា​ទូរស័ព្ទ​តែមួយគត់​ដែល​អាច​ពិនិត្យ​ដឹង​ម៉ូលេគុល​ទាំងនោះ​"​។​

​    ​ក្រុមហ៊ុន​នេះ​បាន​ផ្សព្វផ្សាយ​ថា ទូរស័ព្ទ​របស់ខ្លួន​មុខងារ​សំខាន់ៗ​មួយចំនួន​ដូចជា អាច​វាស់​ជាតិ​ខ្លាញ់​រាងកាយ ស្វែងយល់​ពី​ជាតិ​ផ្អែម​របស់​ផ្លែឈើ ឬក៏​សម្គាល់​នូវ​ថ្នាំ​ក្លែងក្លាយ​។​

​    ​Changhong ក៏បាន​បញ្ជាក់ថា ពួកគេ​នឹង​បញ្ចេញ​ឧបករណ៍​អភិវឌ្ឍ​កម្មវិធី​សម្រាប់​ទូរស័ព្ទ​នេះ ដែល​នឹង​អនុញ្ញាតឱ្យ​ភាគី​ទី​បី​បង្កើត​កម្មវិធី ដែល​អាច​ទាញ​ប្រយោជន៍​ចេញពី​ម៉ាស៊ីន​ស្កែ​ន​ម៉ូលេគុល​នេះ​។​

​    ​និយាយ​ទាក់ទង​នឹង​សំបក​ក្រៅ​ទូរស័ព្ទ​នេះ​វិញ វា​មាន​អេក្រង់ HD ទំហំ ៦ អ៊ី​ញ និង​ថ្ម ៣០០០ មិ​ល្លី​អំពែ​ម៉ោង​។ ចំណែក​តម្លៃ​វិញ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​ខណៈ​ថ្ងៃ​ចេញលក់​ក៏​មិន​ច្បាស់​ដែរ​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...