samsung-banner
adverise with khmeread

ចោរ​ឆ្កឹះ​សោ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​២​នាក់ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​កា​កាប​ឃាត់ខ្លួន

1

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​កា​កាប បានធ្វើការ​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​ប្រទះឃើញ​ជនសង្ស័យ​ ២ ​នាក់​ហៅ​ឃាត់​ឆែកឆេរ រកឃើញ​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​ផ្ទះមួយ​ចំនួន កាលពី​វេលា​ម៉ៅ​ង១២​ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ មករា ២០១៧ នៅតាម​ផ្លូវ​បេតុង ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​ប៉ុស្តិ៍​កា​កាប បានឱ្យដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ កម្លាំង​បានធ្វើការ​ជិះ​ម៉ូតូ​ល្បាត​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ ​ខណៈ​កំពុង​ល្បាត​មកដល់​ចំណុច​ភូមិ​ប៉ប្រក​ខាងជើង ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​ដើរ​តាមផ្លូវ ដោយមាន​ការសង្ស័យ ទើបបាន​ហៅ​ឃាត់​សួរនាំ ហើយ​ឆែកឆេរ​រកឃើញ​ដែក​កាប់ ដែក​កាត់​ និង​ដែក​សរសៃ​តូច សម្រាប់​ឆ្កឹះ​សោ​ផ្ទះ​មួយចំនួន​នៅជាប់​នឹង​ខ្លួន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ រស់ នំ អាយុ១៤​ឆ្នាំ​មុខរបរ​មិន​ពិត ស្នាក់​នៅតាម​សួន និង​ទី​២-​ឈ្មោះ ឆាយ សុខ​គីម អាយុ​១៥​ឆ្នាំមុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងជើង​។​

    ក្រោយពី​ឆែក​រកឃើញ​រួចមក ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង​នាំមក​កាន់​ប៉ុស្តិ៍​កា​កាប ស្រាវជ្រាវ​បន្ថែម​និង​ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់