ដើមឈើ​អាយុ​ជាង ១.០០០ ឆ្នាំ​ដ៏​ល្បី​លើ​ពិភពលោក​មួយ​នេះ​ត្រូវ​ព្យុះ​ឥត​ធម៌​មេត្តា​បោកបក់​ដួលរលំ​បាត់​ហើយ​

    ​ចំនួន​នៃ​ការខូចខាត​ពី​ព្យុះ​រដូវរងា​ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​មួយ​បាន​រំកិល​ខ្លួន​មក​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែល​នេះ​បាន​បំផ្លាញ​ដើមឈើ​យក្ស​ដ៏​ចំណាស់​ជាងគេ​និង​ល្បី​លើ​ពិភពលោក​នៅ​តំបន់ Calaveras County ឈ្មោះថា ដើមឈើ Pioneer Cabin​។​

​    ​ដើមឈើ​នេះ ដែល​ត្រូវបាន​កាត់​ប្រហោង​ខាងក្រោម ធ្វើជា​ផ្លូវ​មួយ​កាលពី ១៣៧ ឆ្នាំមុន មាន​ទីតាំងនៅ​ឧទ្យាន Calaveras Big Trees State Park ហើយ​បាន​ដួលរលំ​កាលពី​ថ្ងៃអាទិត្យ​ទី ៨ មករា ២០១៧​។​

​    ​Pioneer Cabin ដែលមាន​ធ្លាប់មាន​កម្ពស់ ៧៦ ម៉ែត្រ ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​អាយុកាល​ច្រើនជាង ១០០០ ឆ្នាំ​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...