ទទួល​គ្រាប់​ផ្លែឈើ​ឆ្ងាញ់ៗ​ទាំងនេះ​ជួយ​ទប់ស្កាត់​ជំងឺមហារីក​លំពែង និង​ជំងឺ​បេះដូង​ស្ទើរ​មិន​នឹកស្មាន​ដល់​!

     ការស្រាវជ្រាវ​ថ្មីៗ​នេះ​បានចង្អុលបង្ហាញ​ថា ការ​ទទួលទាន​គ្រាប់​ផ្លែឈើ​ទៀងទាត់​ជា​កត្តា​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​លំពែង​ចំពោះ​ស្ត្រី​។ 

​    ​លទ្ធផល​ស្រាវជ្រាវ ដែល​ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន​មហារីក​អង់គ្លេស (British Journal of Cancer) គឺ​បានមកពី​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ហា​វើដ​របស់​អាមេរិក ដែល​ពិនិត្យ​ទិន្នន័យ​ពី​ការសិក្សា​ផ្នែក​សុខភាព​រាប់​ឆ្នាំ​។ 

​    ​ការ​ស៊ើប​ង្កេ​ត​នេះ​ធ្វើឡើង​ចំពោះ​ស្ត្រី ៧៥.០០០ នាក់ និង​រកឃើញថា អ្នក​ដែល​ទទួលទាន​គ្រាប់​ផ្លែឈើ ១ ក្តាប់ដៃ ២ ឬ ៣ ដង​ក្នុង​មួយ​សប្តាហ៍ បាន​ថយចុះ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​លំពែង នៅពេល​ប្រៀបធៀប​នឹង​ការសិក្សា​លើ​អ្នកចូលរួម ដែល​មិន​ទទួលទាន​គ្រាប់​ផ្លែឈើ​សោះ​។ 

​    ​ប្រសិនបើ​លោកអ្នក​មិន​ច្បាស់​ថា​គួរ​ទទួល​គ្រាប់​ផ្លែឈើ​ប្រភេទ​ណា សូម​ជ្រើសរើស​គ្រាប់​ផ្លែឈើ​ខាងក្រោម ព្រោះ​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​និង​ទប់ស្កាត់​ជំងឺមហារីក​ដូចគ្នា​។ 

​    ​១. គ្រាប់​អាល់​ម៉ុង​: 
​    ​សម្បូរ​វីតាមីន E ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​មួយ​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​កោសិកា ជា​បណ្តាលឱ្យ​កើត​មហារីក​នោះ​។​

​    ​២. គ្រាប់​ផ្លែ​ចន្ទី​: 
​    ​សម្បូរ​វីតាមីន E, K និង B6 (​ប្រភព​នៃ​អង់​ទី​អុកស៊ីដ​ង់​ប្រឆាំង​មហារីក​) រួមជាមួយ​ជាតិ​រ៉ែ​ជាច្រើន​ទៀត​ដូចជា ស្ព័ន ផូស្វ័រ ស័ង្កសី ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក និង​សេនី​ញ៉ូ​ម​។ 

​    ​៣. គ្រាប់​វ៉​ល​ណាត់​:
​    ​សម្បូរ​វីតាមីន E និង​ប្រភព​នៃ​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​ជួយ​ប្រឆាំង​រលាក​៕ 

ប្រភព៖បរទេស

0 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់