adverise with khmeread 5

ISIS សម្លាប់​បុរស​បី​ដោយសារ​ក្បត់​សាសនា​ខ្លួន​និង​បុរស​ដទៃទៀត​ត្រូវ​វាយ​នឹង​រំពាត់​ដោយសារ​សេព​គ្រឿង​ស្រវឹង​

​ក្រុម​ភេរវកម្ម ISIS ក្នុង​ទីក្រុង Sirte ប្រទេស​លី​ប៊ី​បាន​កាត់ទោស​ប្រហារជីវិត​បុរស​យ៉ាងហោច​បីនាក់ និង​វាយ​អ្នកផ្សេង​ទៀត​នឹង​រំពាត់​ដោយសារ​ទទួលទាន​គ្រឿង នេះ​បើ​ផ្អែក​រូបភាព​ចេញផ្សាយ​ដោយ​ក្រុម ISIS​។​

​រូបភាព​ទាំងនេះ​ត្រូវបាន​ចេញផ្សាយ​នៅលើ​គេហទំព័រ​របស់​ជនអនាមិក​នៃ​ក្រុម​ភេរវកម្ម​មួយ​នេះ​។ វា​បានបង្ហាញ​ពី​ការសម្លាប់​បុរស​៣​នាក់ ហើយ​និង​បុរស​៤​នាក់​ផ្សេងទៀត​ត្រូវ​ទទួលពិន័យ​ដោយ​ការ​វាយ​នឹង​រំពាត់​។​

​ក្នុង​រូបភាព​មួយ បុរស​ម្នាក់​ក្នុង​ឈុត​ប្រផេះ​ត្រូវបាន​នាំខ្លួន​មក​ប្រហារជីវិត​ក្នុងចំណោម​វ៉ូង​មនុស្ស​ជាច្រើន ហើយ​នៅក្រោម​ចំណងជើង​បានសរសេរថា រូបគេ​ត្រូវបាន​ប្រហារជីវិត​ចំពោះ​អំពើ​បាប​ដែល​បាន "​បំភិតបំភ័យ​ប្រជាជន​"​។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បុរស​ពីរ​នាក់​ទៀត​ត្រូវបាន​ប្រហារជីវិត​ពីបទ​ប្តូរ​សាសនា​អ៊ីស្លាម ដាក់​បណ្តាសា​ព្រះ និង​ជា​រនុកក្នុង​របស់លោក Khalifa Haftar ដែលជា​មេ​បញ្ជាករ​ជាន់ខ្ពស់​របស់​ប្រទេស​លី​ប៊ី​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់