ខឹងគេនិយាយដើម​...ទៅវាយគេបែកមុខ​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    កណ្តាល ៖ ប៉ូលិស​ក្រុង​តាខ្មៅ​បាន​ឃាត់​បុរស​ម្នាក់​បន្ទាប់ពី​បាន​ប្រើ ហិង្សា​ដោយ​ចេតនា​វាយ​អ្នករត់​ម៉ូតូ​កង់​បី​របួស​កាលពី​ថ្ងៃទី​០៩ ​មករា​ ២០១៧ វេលា​ម៉ោង​៦ ​និង​៤០​នាទី​យប់  នៅ​ចំណុច ផ្លូវលំ​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយសារ​ខឹង​និយាយដើម។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ លឹម សុខ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជន​​ជាតិខ្មែរ​ទីលំនៅ​ភូមិ​ព្រែ​ករាំង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ រត់​រ៉ឺម៉ក​ដឹក​តុទូរ។​

    ចំណែក​ជនល្មើស​ឈ្មោះ គង់ វាសនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​ជនជាតិខ្មែរ​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ​ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​រត់​រ៉ឺម៉ក​ម៉ូតូ ​(​ឃាត់ខ្លួន​)។​

    ប៉ូលិស​និយាយថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​បាន​ឈប់ រ៉ឺម៉ក​នៅ​កន្លែងកើតហេតុ​ខាងលើ ដើម្បី​ដាក់​ឥ​វ៉ាន់​ម៉ូយ​ចុះ​។​ ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​ស្ទុះ​ទៅ​វាយ ជនរងគ្រោះ​ដោយ​ខឹង ជនរងគ្រោះ​និយាយដើម​ខ្លួន​ប្រាប់​អ្នកជិះ​រ៉ឺម៉ក​ជាមួយ បណ្តាលឱ្យ​ជនរងគ្រោះ​រង របួស​លើ បបូរមាត់​និង​ក្តោងច្រមុះ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

    ជនល្មើស​ត្រូវបាន​សម​ត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រុញច្រាន​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ទៅ​លើដី​រងរបួស​លើ​បបូរមាត់​ ​និង​ក្ដោងច្រមុះ​ពិតប្រាកដ​មែន ប៉ុន្តែ​មិនដែល​បាន​វាយ​ទៅលើ​ជនរងគ្រោះ​ទេ ដោយសារតែ​ខឹង​ជនរងគ្រោះ​និយាយដើម​ខ្លួន​ថា​ជំពាក់​លុយ​គេ​រាប់ពាន់​ដុល្លារ រហូតដល់​មាន​ប៉ូលិស​មក​ព័ទ្ធ​ផ្ទះ​ទៀតផង៕

Untitled 1
adverise with khmeread
Loading ad ...