ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ជនសង្ស័យ ​៥ ​នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​ចំនូ​ន​ ០៥​ នាក់ រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់ និង​ឧ​បករ​ណ៍​បម្រើ​ដល់​ការប្រើប្រាស់​សម្រាប់​ជក់​មួយចំនួន​នា​ថ្ងៃទី​០៩​ មករា​ ២០១៧ វេលា​ម៉ោង​៦​ល្ងាច នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៤ ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​០៥​នាក់​ឃាត់ខ្លួន​៖ ១-​ឈ្មោះ វ៉េង បូ​ផា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ជួញដូរ​), ២-​ឈ្មោះ ធឿន ផា​នុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្តកណ្ដាល (​ប្រើប្រាស់​), ៣-​ឈ្មោះ​ ធួ​ក វណ្ណា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​នៅ​ភូមិ​ព្រៃ​គុយ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ខេ ត្ត​កំពង់ស្ពឺ​ ​(​ប្រើប្រាស់​), ៤-​ឈ្មោះ ​ឃុ​ត វី​រៈ ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ធ្វើស្រែ​នៅ​ភូមិ​ស្ដុក​ព្រីង ​ឃុំ​សំបូរ​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ​(​ប្រើប្រាស់​) និង​៥-​ឈ្មោះ​ ជា ប៊ុ​ន​ធិ ​ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​លក់​បាយ​ ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ​(​ប្រើប្រាស់​)​។​

    វត្ថុតាង​ដកហូត​រួមមាន​ម្សៅ​ក្រាម​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០២​កញ្ចប់​តូច​,​ ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក បានទទួល​ព័​ត៌​មាន ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​កន្លែងកើតហេតុ​ខាងលើ​ទើប​កម្លាំង​ជំនាញ​បាន​ចុះទៅ​បង្ក្រាបបាន​០២​នាក់ ដកហូត​ថ្នាំញៀន​០១​កញ្ចប់​តូច​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ខាង​លើ​ឆ្លើយថា​ថ្នាំញៀន​ទាំ​អស់នេះ​ខ្លួន​ទិញ​ពីមុខ​សញ្ញា​ឈ្មោះ ​វ៉េង បូ​ផា​។ ដោយមាន​ការចង្អុល​ប​ញ្ជា​ពី​លោកស្នងការ​ខេត្ត ស្នងការរង​ទទួល​ជំនាញ​និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល មានការ​ចូលរួម​ពី​ប៉ូលិស​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ សាក្សី ម្ចាស់ផ្ទះ​ទើប​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​០៣​នាក់ ដកហូត​ថ្នាំញៀន​បាន​០១​កញ្ចប់​តូច​និង​ឧបករណ៍ប្រើប្រាស់​។ ​ប​ច្ចុ​ប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

adverise with khmeread