វ៉ៃខ្នោះ​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ ១១ ​កញ្ចប់​នៅ​ស្រុក​កៀនស្វាយ

    កណ្តាល ៖ ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​បង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ករណី​ទី​២០​កាលពី​ថ្ងៃទី​០៩​ មករា ២០១៧​វេលា​ម៉ោង​១០​ និង​៣០​នាទី​នៅ​ចំណុច​ភូមិ​កំពង់ស្វាយ ​ឃុំ​កំពង់ស្វាយ ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ផៃ វិចិត្រ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​ជនជាតិ​​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​២​ឃុំកំពង់ស្វាយ​ស្រុក​កៀនស្វាយ​ (​ឃាត់ខ្លួន​)។ ​វ​ត្តុ​តាង​រួមមាន មសៅ​ក្រាម​ពណ៌​ស​ថ្លា​ (​ម៉ា​ទឹកកក​) ១១ ​កញ្ចប់​តូច​, ​ទូរស័ព្ទដៃ​០២​គ្រឿង​,​ ដែកកេស​០២​ និងកាបូប​លុយ​មួយ ​(​គ្មាន​លុយ​)​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​ស្វាយបាន​ចុះ​ល្បាត​នៅក្នុង​មូលដ្ឋាន ពេលទៅដល់​ចំណុចកើតហេតុ បាន​ជួប​ជនសង្ស័យ បានហៅ​សួរនាំ និង​ធើ្វ​ការ​ឆែក​​ឆេរ​ប្រទះឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ (​ម៉ា​ទឹកកក​) ១១​កញ្ចប់​តូច​នៅក្នុង​ការ​បូ​ប​លុយ។​

    បន្ទាប់មក​ក៏បាន​ឃាត់ខ្លួន​ឈ្មោះ​ខាងលើ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

Unnamed %281%29
adverise with khmeread
Loading ad ...