samsung-banner
adverise with khmeread

អ្នកវិទ្យាសាស្ត្រ​រកឃើញ​វិធី​ប៉ះ​ធ្មេញ​ប្រហោង​ធំៗ​តាមបែប​ធម្មជាតិ​ដោយ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​បាត់បង់​ការចងចាំ​

1

    ​វិធីសាស្ត្រ​ធម្មជាតិ​ថ្មី​មួយ ដែល​នឹង​ប៉ះ​ធ្មេញ​ប្រហោង​ឡើងវិញ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ ដែល​នេះ​អាច​កាត់បន្ថយ​តម្រូវការ​ក្នុង​ការដាក់​ធ្មេញ​ដ៏​គួរឱ្យកត់សម្គាល់​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ King’s College London បាន​រកឃើញ​ថ្នាំ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ព្យាបាល​ជំងឺ​បាត់បង់​ការចងចាំ (Alzheimer’s) អាច​ជំរុញ​ឱ្យ​ធ្មេញ​បង្កើត​នូវ​សារធាតុ​ដង់​ទីន​ដែល​អាចមាន​សមត្ថភាព​បំពេញ​ប្រហោង​ធ្មេញ​ធំៗ​បាន​។​

​    ​លោក​សាស្ត្រ​ចា​រ្យ Paul Sharpe អ្នកនិពន្ធ​ឈានមុខ​នៃ​ព្រឹត្តិបត្រ​ព័ត៌មាន Scientific Reports បាន​និយាយថា "​ភាពសាមញ្ញ​នៃ​វិធីសាស្ត្រ​របស់​យើង បានធ្វើឱ្យ​វា​ស័ក្តិសម​សម្រាប់​ជា​ផលិតផល​ព្យាបាល​ធ្មេញ​ដើម្បី​ប៉ះ​ធ្មេញ​ប្រហោង​ធំៗ​តាមបែប​ធម្មជាតិ ដោយ​ផ្តល់នូវ​ការការពារ​សាច់​ធ្មេញ​និង​ស្តារ​នូវ​សារធាតុ​ដង់​ទីន​"​។​

​    ​គាត់​បាន​បន្ថែមថា "​លើសពីនេះ ដោយ​ប្រើ​ថ្នាំ​មួយ​ដែល​ត្រូវបាន​ធ្វើតេស្ត​រួចរាល់​ក្នុងការ​សាកល្បង​ព្យាបាល​ជំងឺ Alzheimer's ផ្តល់នូវ​ឱកាស​ពិតៗ​ដើម្បី​នាំ​ការព្យាបាល​នេះ​ទៅក្នុង​គ្លីនិក​"​។​

​    ​ប្រសិនបើ​ធ្មេញ​មួយ​ខូច​ឬក៏​ឆ្លង​មេរោគ សាច់​ទន់​ខាងក្នុង​អាច​រង​ផលប៉ះពាល់ ដោយ​អាច​នាំឱ្យមាន​ការឆ្លង​មេរោគ​បន្ថែមទៀត​។ នៅពេល​ករណីនេះ​កើតឡើង ក្រុម​ដង់​ទីន ដែលជា​វត្ថុ​ធាតុ​រឹង​ដែល​បង្កើត​ធ្មេញ​ភាគច្រើន នឹង​ព្យាយាម​ផ្ចិត​ចន្លោះប្រហោង រួច​បិទ​ប្រហោង​ធ្មេញ​ឱ្យ​ជិត​។​

​    ​ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា យន្តការ​ព្យាបាល​តាម​ធម្ម​ជាតិ​អាច​ត្រូវបាន​ជំរុញ ប្រសិនបើ​ប្រើ​ថ្នាំ​ឈ្មោះ "Tideglusib"​។​

​    ​ថ្នាំ​នេះ​រួមជាមួយ​សារធាតុ​មួយ​ហៅថា Glycogen Synthase Kinase នឹង​យកទៅ​បិត​លើ​ធ្មេញ​ប្រ​យោង​ដោយ​ទ្រាប់​ជាមួយ​ប៉ុង​ទន់ៗ​ផលិត​ពី​ជាតិ​កូ​ឡា​ជែ​ន​។ 

​     នៅពេល​ប៉ុង​នោះ​រលាយ​បន្តិច​ម្តងៗ វា​នឹង​ជំនួស​សារធាតុ​ដង់​ទីន ជាហេតុ​នាំឱ្យ​ធ្មេញ​ប្រហោង​ត្រូវបាន​ប៉ះ​ឡើងវិញ​តាមបែប​ធម្មជាតិ​ទាំងស្រុង​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​អំពី​ការស្រាវជ្រាវ​នេះ ដែល​ចេញ​ដោយ KCL៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់